រាសី ប្រចំា​ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​ត្រូវ​ប្រើប្រាស់​កម្លាំង​កាយ​យ៉ាង ច្រើន​។ ឯ​ទឹកចិត្ត​ក៏​មាន​សភាព​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​លទ្ធផល​បាន​ពី​ការងារ ហាក់ដូចជា​មិន​ស័ក្តិសម​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​។ ការនិយាយស្តី​ខ្វះ​ការពិចារណា​នាំឲ្យ​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ​។ គូស្នេហ៍​​យោគយល់​គ្នា​យ៉ាង​ល្អប្រសើរ ពោល​គឺ​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។​



ឆ្នាំឆ្លូវ​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន មាន​សមត្ថភាព​ខាង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជានិច្ច​ជាពិសេស​គឺ មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរ​ការ​យ៉ាង​រលូន​។ បញ្ហា​ស្នេហា​គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។​


​​​


ឆ្នាំខាល​ ​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​ផ្សេងៗ​បាន​ផល​កាក់កប​ជាធម្មតា​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួល​បាន​នូវ​សុវត្ថិភាព​។ ទឹកចិត្ត​សប្បាយរីករាយ​មិនមាន​ជំងឺ​មក​បៀតបៀន​រូប​កាយ និង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ សេចក្តី​ស្នេហា​គឺ​មាន​ការយល់​ចិត្តថ្លើម​គ្នា​បានល្អ​។ ការធ្វើដំណើរ​មាន​ជោគជ័យ​ជាប់​ជានិច្ច​។​



ឆ្នាំថោះ ​​រាសី​ស្រុតចុះ​។ ការបំពេញ​កិច្ចការ​ផ្សេងៗ ទទួលបាន​ផល​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​មិន​ចុះសម្រុង​គ្នា​នឹង​អ្នក​ស្តាប់​ប៉ុន្មាន​ទេ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ ទឹកចិត្ត​ជា​ឧបេក្ខា​។ សុខភាព​មិន​សូវ​ល្អ​។ ការទទួល​ដំណឹង​ច្រើនតែ​មិន​ពិត​។ ការធ្វើដំណើរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​។ ស្នេហា​ចុះសម្រុង​នឹង​គ្នា​បានល្អ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​ទេ​។​


​ឆ្នាំរោង ​​​រាសី​មធ្យម​។ ទឹកចិត្ត​សប្បាយរីករាយ​។ កម្លាំងកាយ​បរិបូរណ៍​។ ការនិយាយស្តី​ច្រើន​ឡេះ​ឡោះ មិន​អាច​យកជាការ​បាន​ឡើយ​។ ឯ​ការប្រកប​របរ​រ​ក​ទទួលទាន​វិញ​បាន​ផល​តិចតួច ល្មម​ទូទាត់​នឹង​ចំណាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​អាច​មាន​ការ​រង្កៀស​ចិត្ត ឬ​ទាស់សម្ដី​គ្នា​តិចតួច ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​គួរឲ្យ​បារម្ភ​ឡើយ​។​



ឆ្នាំម្សាញ់​ ​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​មុខងារ​ថ្មី​សម្រាប់​បំពេញ​។ ការនិយាយស្ដី​មាន​គេ​គោរព​ជឿជាក់​។ មុខរបរ​រក​ទទួល​ទាន​បាន​ផលចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​នានា​។ គូស្នេហ៍​ត្រូវ​អត់ធ្មត់​ចំពោះ​ដៃគូ​ឲ្យបាន​ច្រើន​ប្រយ័ត្ន​មានការ បែកបាក់​ដោយសារ​រឿង​តូចតាច​។​


​​


ឆ្នាំមមី ​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​មិន​ស្វាហាប់ តែ​ផ្លូវចិត្ត​ស្រស់ស្រាយ​រីករាយ​ធម្មតា​។ ហេតុ​នេះ​លោកអ្នក​គួរ​យកចិត្តទុកដាក់​បញ្ហា​ខាងលើ​ឲ្យបាន​ល្អ​ជាមុន សិន ទើប​អាចបំពេញ​កិច្ចការ​ផ្សេងៗ​ដោយ​ការយកចិត្តទុកដាក់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​គួរ​បង្កើត​អនុស្សាវរីយ៍​ថ្មី​ជាមួយ​គ្នា​បន្ថែមទៀត​ដើម្បី​រឹត ចំណង​ស្នេហ៍​។​



ឆ្នាំ​មមែ ​​​​​​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ការខាតបង់​ព្រោះតែ​ការធ្វេសប្រហែស​។ សុខភាព​ផ្លូវកាយ​រង​ការរំខាន​តិចតួច​។ ទឹកចិត្ត​ហាក់​ពុំ​សប្បាយរីករាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​អាច​មាន​ឧបសគ្គ​ខ្លះៗ ប៉ុន្តែ​ក៏​មាន​អ្នក​ចាំ​ជួយ​យក​អាសា​ដែរ​។ គូស្នេហ៍​អាច​មាន​ទំនាស់​ដោយសារ​តែ​ការយល់ច្រឡំ​។ ការនិយាយស្ដី​អាច​នាំ​ទោស​ទុក្ខ​ដល់​ខ្លួន​។​


​ ​


ឆ្នាំវក​​​ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​គាប់ចិត្ត​។ ការនិយាយស្តី​មាន​ហេតុផល​ត្រឹមត្រូវ​។ លោក​អ្នក​មាន​ចិត្ត​សោមនស្ស​រីករាយ​ចំពោះ​អំពើ​ជា​កុសល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការគិត​រិះរក​ដំណោះស្រាយ​ប្រកបដោយ​ផ្លែផ្កា​។ ជាមួយគ្នា​នេះ​ដែរ បញ្ហា​ស្នេហា​ដៃគូ​មានការ​ចុះសម្រុង​គ្នា​ល្អ​ណាស់​ធ្វើឲ្យ​ចំណង​ស្នេហ៍​ស្អិតល្មួត​។​


​​ឆ្នាំរកា​​​ ​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន និង​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​បាន​ប្រសើរ​គាប់ចិត្ត​។បញ្ហា​​ស្នេហា​គូស្នេហ៍​មាន​ទំនាក់ទំនង​ចុះសម្រុង​គ្នា និង​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។​


ឆ្នាំច​ ​​​​​​​​​​​​​រាសី​ស្រុតចុះ​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​មិន​អំណោយផល ធ្វើឲ្យ​ការបំពេញ​ការងារ​ផ្សេងៗ​ហាក់​ពុំ​សូវ​ស្វាហាប់​។ ការប្រកប​របរ​រក​ទទួល​ទាន​មិនទាន់​ហុច​ផ្លែផ្កា​ដូច​ការរំពឹងទុក​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​អាច​មាន​ឧបសគ្គ​រាំង​ស្ទាក់​។ ការនិយាយស្តី​ពុំ​សូវ​មាន​ឥទ្ធិពល​លើ​អ្នក​ស្តាប់​ទេ​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ជាធម្មតា​។​



ឆ្នាំកុរ ​​​​​​​​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​ស្តួច​ស្តើង​បានត្រឹមតែ​រួច​ដើម​ប៉ុន្ដែ​លោកអ្នក​ហាក់​សប្បាយចិត្ត​នឹង​ទង្វើ​​របស់​ខ្លួន​។ ការ​និយាយស្តី​ត្រូវ​ឆ្លងកាត់​ការពិចារណា​យ៉ាង​ល្អិតល្អន់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​គេ​ចាំ​ទទួល​រាក់ទាក់​។ សុខ​ភាព​​ផ្លូវ​កាយ​ត្រូវ​បៀតបៀន​ដោយ​ជំងឺ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *