រាសី ប្រចំា​ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំជូត​ ​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​កាក់កប​សម​នឹង​ការ​ខំប្រឹងប្រែង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួលបាន​នូវ​សុវត្ថិភាព និង​មាន​ជោគជ័យ​ជាប់​ជានិច្ច​។​។ ទឹកចិត្ត​សប្បាយរីករាយ​មិនមាន​ជំងឺ​មក​បៀតបៀន​រូប​កាយ​។ លោក​អ្នក​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ សេចក្តីស្នេហា​មាន​ការយល់​ចិត្តថ្លើម​គ្នា​បានល្អ​។​



ឆ្នាំឆ្លូវ ​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​ល្មម​ទូទាត់​រួច​ដើម តែ​លោក​អ្នក​ហាក់​រីករាយ​នឹង​ទង្វើ​របស់​ខ្លួន​។ ការនិយាយស្តី​មាន​ការពិចារណា​ល្អិតល្អន់ ធ្វើឲ្យ​អ្នកផង​គោរព​ជឿជាក់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួលបាន​ការស្វាគមន៍​ប៉ុន្តែ​ប្រយ័ត្ន​គេ​ចាំ​ទាញ​ប្រយោជន៍​ពី​អ្នក​។ សុខភាព​ល្អ​ធម្មតា​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។​


​​​


ឆ្នាំខាល ​​​​​​​​រាសី​ស្រុតចុះ​។ ការបំពេញ​កិច្ចការ​ទទួលបាន​ផល​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ​ដោយសារ​តែ​ការ​ខ្ជីខ្ជា​ដែល​មាន​ដើមចម​មក​ពី​សុខភាព​ផ្លូវ​កាយ​​មិន​អំណោយផល​។ ការនិយាយស្តី​មិន​ចុះសម្រុង​គ្នា​នឹង​អ្នក​ស្តាប់​ប៉ុន្មាន​ទេ​។ ការទទួល​ដំណឹង​ច្រើនតែ​មិន​ពិត​។ ការធ្វើដំណើរ​គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច​។ ស្នេហា​ចុះសម្រុង​នឹង​គ្នា​បានល្អ​មិន​មាន​រឿងរ៉ាវ​អាក្រក់​អ្វី​គួរឲ្យ​បារម្ភ​ទេ​។​



ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន និង​បង្កើត​គំនិត​ច្នៃប្រឌិត​គួរឲ្យ​សរសើរ​ស្ញប់ស្ញែង​។ ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​យ៉ាង​រលូន​។ ទោះយ៉ាងណា​ការនិយាយស្ដី​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​រិះគន់​ថា​ក្រអឺតក្រទម​។ គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។​


​ឆ្នាំរោង ​រាសី​មធ្យម​។ ទឹកចិត្ត​សប្បាយរីករាយ​។ កម្លាំងកាយ​បរិបូរណ៍​។ ការនិយាយស្តី​ច្រើន​ឡេះ​ឡោះ​មិន​អាច​យកជាការ​បាន​ឡើយ​។ ឯ​ការប្រកប​របរ​រ​ក​ទទួលទាន​វិញ​បាន​ផល​ត្រឹម​មធ្យម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​អាច​មាន​ការ​រង្កៀស​ចិត្ត ឬ​ទាស់សម្ដី​គ្នា​តិចតួច ដូច្នេះ​លោក​អ្នក​ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំឲ្យ​រឿងតូច​ក្លាយជា​រឿង​ធំ​។​



ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​មុខងារ​ថ្មី ឬ​កិច្ចការ​ធំដុំ​ជាទី​មោទនៈ​។ ការនិយាយស្ដី​មាន​គេ​គោរព​ជឿជាក់​។ មុខ​របរ​​រក​ទទួល​ទាន​បាន​ចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​នានា​។ គូស្នេហ៍​ត្រូវ​អត់ធ្មត់​ចំពោះ​ដៃគូ​ឲ្យបាន​ច្រើន​ប្រយ័ត្ន​មាន​ការបែកបាក់​ដោយសា​រ​អ្នកដទៃ​ញុះញង់​។​


​​


ឆ្នាំមមី ​​​​​​​​​​​​​​​រាសី​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​លាភសក្ការៈ​ច្រើន​លើស​ពី​ការរំពឹងទុក​។ ការនិយាយស្ដី​ពោល​តែ​ពាក្យពិត​ដែល​ធ្វើឲ្យ​មនុស្ស​​មួយចំនួន​មិនគាប់​ត្រ​ចៀក​។ គូស្នេហ៍​យោគយល់​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​ធ្វើឲ្យ​ចំណង​មេត្រីភា​ពមានសុភមង្គល​។ ការ​ធ្វើ​ដំណើរ​​មាន​​សុវត្ថិភាព​គ្រប់​ទិស​ទី​។ ដំណឹង​ដែល​ទទួលបាន​មាន​ល្អ​ខ្លះ​មិនល្អ​ខ្លះ​។​



ឆ្នាំ​មមែ ​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ការខាតបង់​ព្រោះតែ​ការធ្វេសប្រហែស​មួយគ្រា​។ សុខភាព​ផ្លូវកាយ​រង​ការរំខាន​តិច​តួច​។ ការនិយាយស្ដី​អាច​នាំ​ទោស​ទុក្ខ​ដល់​ខ្លួន​។ ទឹកចិត្ត​ស្រពាប់​ស្រ​ពោន​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​អាចមាន​ឧបសគ្គ​ប៉ុន្តែ​ក៏​មាន​អ្នក​ចាំ​ជួយ​យកអាសា​ដែរ​។ គូស្នេហ៍​អាច​មានទំនាស់​ព្រោះ​យល់​ច្រឡំ​គ្នា​ដោយ​ប្រការ​ណា​មួួយ​។​


​ ​


ឆ្នាំវក ​រាសី​ស្រុតចុះ​បន្តិច​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​មិន​អំណោយផល​ធ្វើឲ្យ​ការបំពេញ​ការងារ​ហាក់​ពុំ​សូវ​ស្វាហាប់​។ ការប្រកប​របរ​រក​ទទួលទាន​មិនទាន់​ហុច​ផ្លែផ្កា​ដូច​ការរំពឹងទុក​ដូច្នេះ​លោកអ្នក​ត្រូវ​អត់ធ្មត់​បន្តិច​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គួរ​ប្រយ័ត្នប្រយែង​។ ការ​និយាយ​ស្តី​​មិន​សូវ​​លះ​។ គូស្នេហ៍​មានការ​សោះអង្គើយ​ដាក់​គ្នា​ព្រោះ​តែ​មមាញឹក​នឹង​ការងារ​។​


​​ឆ្នាំរកា​​​ ​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​គាប់ចិត្ត​។ ការនិយាយស្តី​មាន​ហេតុផល​ត្រឹមត្រូវ​។ លោក​អ្នក​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការគិត​រិះរក​ដំណោះស្រាយ​ប្រកបដោយ​ផ្លែផ្កា​។ បញ្ហា​ស្នេហា​ដៃគូ​មានការ​ចុះសម្រុង​គ្នា​ល្អ​ណាស់​ធ្វើឲ្យ​ចំណង​ស្នេហ៍​​ស្អិតល្មួត​លើ​សគ្រា​កន្លង​។ ថ្ងៃនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ដូច​ការរំពឹងទុក​។​


ឆ្នាំច ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​នូវ​រាល់​កិច្ចការ​ធំ​បាន និង​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ដោយ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​ល្អ​ដូច​ការរំពឹងទុក​។ គូស្នេហ៍​មានការ​ចុះ​សម្រុង​គ្នា និង​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។ សុខភាព​ផ្លូវកាយ និង​ចិត្ត​ក៏​ល្អ​ព្រម​គ្នា​។​



ឆ្នាំកុរ ​​​​​​​រាសី​បង្គួរ​។ សុខភាព​ផ្លូវកាយ​មិន​ស្វាហាប់​តែ​ផ្លូវចិត្ត​ស្រស់ស្រាយ​រីករាយ​ធម្មតា​។ ការនិយាយស្ដី​មាន​អ្នកខ្លះ​សរសើរ និង​ខ្លះទៀត​រិះ​គន់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ គូស្នេហ៍​គួរតែបង្កើត​អនុស្សាវរីយ៍​ថ្មី​ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ​។ ចំពោះ​អាជីព​ការងារ ឬ​ការប្រកប​របរ​រកទ​ទួល​ទាន​នឹង​ទទួលបាន​លាភសក្ការៈ​កម្រិត​មធ្យម​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *