រាសី ប្រចំា​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំជូត​ ​​​​​​​​​រាសី​ល្អ​បង្គួរ​។ លោក​អ្នក​មាន​សមត្ថភាព​ប្រើ​កម្លាំង​កាយ​ជាង​កម្លាំង​ប្រាជ្ញា​។ នេះ​បណ្តាលមកពី​សុខភាព​ផ្លូវកាយ​ល្អ​តែ​ចិត្ត​មានការ​ហ្មង​សៅ​។ រីឯ​ការនិយាយស្តី​មិនសូវ​មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​គេ​ជឿជាក់​។ ការធ្វើដំណើរ​មាន​សេចក្ដីសុខ​ជាធម្មតា​។ ការប្រកប​របរ​រក​ទទួល​ទាន​​បាន​​ផល​​ចំណេញ​​គ្រាន់បើ​។ ស្នេហា​គូស្នេហ៍​របស់​អ្នក​យល់ចិត្ត​អ្នក​បាន​ស៊ីជម្រៅ​។​



ឆ្នាំឆ្លូវ ​​រាសី​ឡើង​ខ្ពស់​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​នឹង​ទទួលបាន​នូវ​ជ័យជម្នះ​ដែល​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​លោក​អ្នក​។ ការ​​ពោល​ពាក្យសម្តី​ពីរោះពិសា​ទៅកាន់​អ្នកផង និង​មាន​សេចក្តី​មេត្តាករុណា​។ លោកអ្នក​គួរតែ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​បញ្ហា​ស្នេហា​ការ​​ធ្វើ​ដំណើរ ​និង​សុខ​ភាព​​ផង​ទើប​​ទទួល​បាន​​សុភមង្គល​​ពេញលេញ​​ក្នុង​ថ្ងៃ​នេះ​។​


​​​


ឆ្នាំខាល ​​​​​​​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោក​អ្នក​អាច​នឹង​ត្រូវ​បាត់បង់​នូវរ​បស់​ជា​ទីស្រឡាញ់​។ ការនិយាយស្តី​ច្រើន​ប្រើ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍​​ខ្វះ​វិចា​រណញ្ញាណ​​ធ្វើ​ឲ្យ​គំនិ​តត្រូវ​តុញ​ជាពិសេស​បណ្តាល​ឲ្យ​ឱកាស​ល្អ​ត្រូវ​កន្លងផុត​ដោយ​គួរឲ្យ​សោកស្តាយ​។ ការប្រកប​របរ​អាច​បាន​ត្រឹម​តែ​​រួច​​ដើម​។ បញ្ហា​ស្នេហា​មាន​ដំណើរការ​ល្អ​ធម្មតា​មិន​មាន​រឿង​អាក្រក់​កើតឡើង​ទេ​។​



ឆ្នាំថោះ ​​​​​​​​​រាសី​ឡើង​ខ្ពស់​។ រាល់​ការបំពេញ​ការងា​រតែង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​គាប់​ចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​គេ​ទទួល​​រាក់​ទាក់​។ ទឹកចិត្ត​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ និង​ពោល​តែ​ពាក្យ​សម្តី​ពីរោះពិសា​ទៅកាន់​អ្នកផង​ធ្វើឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត​។ ស្រប​​ជា​មួយ​​គ្នា​​នេះ​​ដែរ​ក៏​គួរ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​សុខភាព និង​ស្នេហា​បន្តិច​។​


​ឆ្នាំរោង រាសី​ឡើង​ខ្ពស់​។ ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង​តែង​មាន​គេ​យកចិត្តទុកដាក់​ស្តាប់​។ ចំពោះ​បញ្ហា​សុខភាព​គឺ​មិនមាន​ជំងឺ​មក​បៀតបៀន​ដល់​រូប​កាយ​របស់​អ្នក​ឡើយ​។ រីឯ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​មាន​គេ​ចាំ​ទទួល​ស្វាគមន៍​ដោយ​សេចក្តី​រាក់ទាក់​ជាក់​ជា​ពុំខាន​ឡើយ​។ បញ្ហា​ស្នេហា​គូស្នេហ៍​ផ្ដល់​ភាពកក់ក្ដៅ និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​



ឆ្នាំម្សាញ់ ​រាសី​ឡើង​ខ្ពស់​។ លោក​អ្នក​មាន​សមត្ថភាព​អាច​បំពេញ​ការងារ​ផ្សេងៗ​បាន​យ៉ាង​ល្អ​ធ្វើឲ្យ​ចៅហ្វាយនាយ និង​មិត្តភក្តិ​រួម​ការងារ​ពេញ​ចិត្ត​​ជាខ្លាំង​។ ការប្រកប​របរ​រក​ទទួលទាន​វិញ​នឹង​បាន​នូវ​ផល​ចំណេញ​គួរ​ជាទី​ពេញចិត្ត​។ រីឯ​ការនិយាយស្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្ត​ទុក​ដាក់​​ស្តាប់​​ជា​ខ្លាំង​។ ដោយឡែក​បញ្ហា​ស្នេហា​វិញ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ​ក្នុង​អំឡុង​ពេល​នេះ​។​


​​


ឆ្នាំមមី ​​​​​​​​​​​​​​រាសី​ស្រុត​បន្តិច​។ ថ្ងៃនេះ​លោក​អ្នក​ពុំគួរ​ធ្វើកា​រ​សម្រច​ចិត្ត​តែ​ម្នាក់ឯង​នោះទេ ចៀសវាង​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ខាង​មុខ​។ ការធ្វើដំណើរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​។ ការនិយាយស្តី​ធ្វើឲ្យ​អ្នក​ដទៃ​ធុញ​ទ្រាន់​។ ការប្រកប​របរ​រក​ទទួលទាន​មិនទាន់​ហុច​ផ្លែផ្កា​ដូច​ការ​រំពឹង​ទុក​។ សុខភាព​រាងកាយ​ល្អ​ប្រក្រតី​។ សេចក្ដីស្នេហា​ដំណើរការ​ល្អ និង​ប្រកបដោយ​សុភមង្គល​។​



ឆ្នាំ​មមែ ​​រាសី​ល្អ​បង្គួរ​។ រាល់​ការបំពេញ​កិច្ច​ការងារ​គប្បី​យកចិត្ត​ទុក​ដាក់ឲ្យ​មែនទែន​ពុំនោះ​ទេ នឹង​ខាត​ប្រយោជន៍​ជាក់​ជា​ពុំខាន​ឡើយ​។ ការ​និយាយស្តី​ពោល​តែ​ពាក្យពិត​ទៀងត្រង់​ធ្វើឲ្យ​អ្ន​កផងជឿទុកចិត្ត​។ សុខភាព​ផ្លូវកាយ​ល្អ​ស្រប​នឹង​ផ្លូវចិត្ត​ក៏​ជ្រះថ្លា​។ ការប្រកប​របរ​រក​ទទួល​ទាន​​ចំណេញ​​តិច​តួច​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​យ៉ាង​ប្រពៃ​។​


​ ​


ឆ្នាំវក ​​​​រាសី​ស្រុតចុះ​ខ្លាំង​។ ការធ្វើដំណើរ​ទៅ​កាន់​ទី​នានា​ត្រូវ​ប្រយ័ត្ន​ជាទីបំផុត ពុំនោះ​ទេ​លោក​អ្នក​ច្បាស់​ជា​ត្រូវ​ទទួលរង​នូវ​មហន្តរាយ​ជាក់​ជា​ពុំខាន​ឡើយ។ ការនិយាយស្តី​ខ្វះ​ការពិចារណា​ធ្វើឲ្យ​គេ​មើលស្រាល​។ ការបំពេញ​ការងារ​មាន​ការធ្វេសប្រហែស​ខ្លាំង​។ បញ្ហា​ស្នេហា​នឹង​មាន​ការ​ថ្នាំងថ្នាក់ ព្រោះ​តែ​ពាក្យ​សម្តី​ជាក់​ជា​ពុំខាន​។ ទឹកចិត្ត​ប្រកបដោយ​សេចក្តី​ទោមនស្ស​ច្រើន​។​


​​ឆ្នាំរកា​​​ ​​​​​រាសី​ស្រុតចុះ​។ សុខភាព​មាន​ជំងឺ​ដោយសារ​បរិយាកាស រីឯ​ផ្លូវចិត្ត​ក៏​មាន​រឿង​ស្មុគស្មាញ​ខ្លះ​ដែរ​។ ឆន្ទៈ​ក្នុង​ការបំពេញ​កិច្ចការ​ត្រូវ​ធ្លាក់​ចុះ​។ រាល់​ការសម្រេចចិត្ត​ត្រូវ​គិតគូរ​ឲ្យបាន​ហ្មត់ចត់​កុំឲ្យ​ចិត្តអន្ទះសា​ធ្វើឲ្យ​ខូច​កិច្ចការ​ធំ​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​ធម្មតា​។ លោក​អ្នក​​អាច​​​ទទួល​​ដំណឹង​​មិន​រីក​រាយ​​ខ្លះៗ​។ រី​ឯ​រឿង​ស្នេហា​មិន​មាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​ឡើយ​។​


ឆ្នាំច ​​រាសី​ឡើង​ខ្ពស់​។ រាល់​ការបំពេញ​ការងារ​រមែង​ទទួល​នូវ​ផល​តបស្នង​គាប់ចិត្ត​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ការ​និយាយ​ស្តី​ប្រកប​ដោយ​ឧត្តមគតិ​។ សុខភាព​ផ្លូវចិត្ត​មាន​សភាព​ល្អ ពោល​គឺ ​ចិត្ត​ប្រកបដោយ​មេត្តា ករុណា​ចំពោះ​មនុស្ស​សត្វ​។ ការទទួល​ដំណឹង​នានា​សុទ្ធសឹង​ជា​ដំណឹង​ល្អ​។ ចំណែកឯ​បញ្ហា​ស្នេហា​គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​។​



ឆ្នាំកុរ ​​​​​​រាសី​ឡើង​ខ្ពស់​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ល្អ​ប្រសើរ​ដែល​គ្របដណ្តប់​ទៅលើ​ទង្វើ​ល្អ​សុចរិត​ត្រឹមត្រូវ​របស់​លោក​អ្នក​។ ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង​តែង​ប្រកបដោយ​វិចារណញ្ញាណ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ល្អ​។ ការធ្វើដំណើរ​ទៅ​កាន់​ទី​នានា​មាន​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​។ គូស្នេហ៍​មាន​ភាពស្អិតល្មួត​លើស​គ្រា​កន្លង​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *