រាសី ប្រចំាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០១៤
ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានចំណេញយ៉ាងគាប់ចិត្ត។ ការនិយាយស្តីត្រូវបានអ្នកផងយកចិត្តទុកដាក់ស្តាប់គោរព និងកោតសរសើរយ៉ាងអស់ពីចិត្ត។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនឹងបានដូចចិត្តដែលប៉ង។ ទឹកចិត្តប្រកបដោយក្តីសោមនស្សរីករាយ។ ដៃគូរបស់អ្នកនឹងខិតខំតម្រូវចិត្តរបស់អ្នកធ្វើឲ្យចំណងស្នេហាកាន់តែផ្អែមល្ហែម។
ឆ្នាំឆ្លូវ រាសីមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមិនសូវមានគេទទួលរាក់ទាក់។ ការនិយាយស្តីអាចមានគេនិន្ទាខ្លះៗ។ បញ្ហាស្នេហាមានសភាពជាធម្មតាមិនមានរឿងរ៉ាវអ្វីពិសេសគួរឲ្យកត់សម្គាល់នោះទេ។ ទឹកចិត្តអាចកើតមាននូវក្តីសៅហ្មងមួយចំនួន ទាំងនេះបណ្តាលមកពីសុខភាពមិនអំណោយផល។
ឆ្នាំខាល រាសីស្រុតចុះ។ រាល់ការបំពេញការងារខ្វះការយកចិត្តទុកដាក់ ធ្វើឲ្យការងារត្រូវទទួលបរាជ័យ ហើយលោកអ្នកក៏បាត់បង់ស្មារតីក្នុងការបំពេញការងារផ្សេងៗ ហេតុនេះត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារផ្សេងៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ស្នេហាវិញក៏អាចមានផលអវិជ្ជមាន ឬកើតការទាស់ទែងខ្វែងគំនិតគ្នាដោយប្រការផ្សេងៗ។
ឆ្នាំថោះ រាសីឡើងខ្ពស់ត្រដែត។ រាល់ការសម្រេចភារកិច្ចតែងទទួលបានជោគជ័យជានិច្ច។ ការនិយាយស្តីប្រកបដោយហេតុផលត្រឹមត្រូវធ្វើឲ្យលោកអ្នកមានប្រៀបលើដៃគូសន្ទនា។ សុខភាពល្អស្មារតីភ្លឺស្វាងមានសមត្ថភាពគិតបញ្ហាដែលនៅចំពោះមុខបានយ៉ាងល្អ។ ការធ្វើដំណើរមានការប្រុងប្រយ័ត្នខ្ពស់។ ស្នេហាមានការចុះសម្រុង និងស្វែងយល់ចិត្តគ្នាបានល្អប្រសើរ។
ឆ្នាំរោង រាសីស្រុតចុះ។ ការនិយាយស្តីប្រកបដោយការគោរពតែជាអកុសលថ្ងៃនេះជួបប្រទះតែ ជនអគតិ។ សេចក្តីព្យាយាមត្រូវធ្លាក់ចុះ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយអាចមានគ្រោះដល់អ្នក។ ការប្រកបរបររកទទួលទានបានផលជាធម្មតា ប៉ុន្តែត្រូវចំណាយកម្លាំងកាយនិងកម្លាំងចិត្តយ៉ាងច្រើន។ រីឯគូស្នេហ៍មានអារម្មណ៍មិនសូវល្អចំពោះគ្នាប៉ុន្មានឡើយ។
ឆ្នាំម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ រាល់ការបំពេញកិច្ចកាផ្សេងៗនឹងសម្រេចដូចចិត្តដែលបានគិតទុកជាក់ជាពុំខានឡើយ។ រីឯការធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ លោកអ្នកមានសតិសម្បជញ្ញៈបណ្តាលឲ្យទឹកចិត្តពោរពេញទៅដោយក្តីសោមនស្សរីករាយ។ រីឯបញ្ហាស្នេហាគូស្នេហ៍របស់អ្នកនឹងមានការទុកចិត្តចំពោះអ្នកកាន់តែខ្លាំងលើសគ្រាកន្លង។
ឆ្នាំមមី រាសីមធ្យម។ សុខភាពផ្លូវកាយក្តី ផ្លូវចិត្តក្តីមានអំណោយផលជាប្រក្រតី តែគួរប្រយ័ត្នចំពោះការពោលពាក្យសម្តីទៅកាន់អ្នកផង ព្រោះអាចមានគេនិន្ទា។ ការប្រកបរបររកទទួលទានបានផលជាបង្គួរ និងអាចឮដំណឹងល្អខ្លះៗ។ ការធ្វើដំណើរមានសុវត្ថិភាព។ បញ្ហាស្នេហាគួរតែអត់ធ្មត់កុំឲ្យមានការទាស់ពាក្យសម្តីគ្នា បើពុំដូច្នោះទេនឹងឈានទៅរកការប្រេះឆាជាមិនខាន។
ឆ្នាំមមែ រាសីស្រុតចុះបន្តិច។ ការបំពេញការងារត្រូវប្រើប្រាស់កម្លាំងកាយជាជាងកម្លាំងប្រាជ្ញា។ សម្ដីច្រើនខ្វះការពិចារណាអាចធ្វើឲ្យខូចប្រយោជន៍ធំការប្រកបរបររកទទួលទាននឹងរងនូវការខាតបង់បណ្តាលមកពីសុខភាពផ្លូវកាយមិនប្រក្រតី។ ផ្លូវចិត្តរងនូវសម្ពាធ។ ស្នេហាមានការមិនចុះសម្រុងនឹងគ្នាដែលបណ្តាលមកពីការនិយាយស្តី អចេតនា ឬខ្វះការពិចារណា។
ឆ្នាំវក រាសីស្រុតចុះ។ សុខភាពផ្លូវកាយនិងផ្លូវចិត្តមានសភាពទ្រុឌទ្រោមព្រោះត្រូវប្រើ ប្រាស់កម្លាំងច្រើនក្នុងការបំពេញការងារ ប៉ុន្តែមិនសូវទទួលបានផលតបស្នងប៉ុន្មានឡើយ។ ការនិយាយស្តីច្រើនពោលនូវពាក្យរោយរាយឥតប្រយោជន៍។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានការខាតបង់។ គូស្នេហ៍អាចមានការឈ្លោះទាស់ទែងគ្នា និងឈានទៅដល់ការបែកបាក់។
ឆ្នាំរកា រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានចំណេញតិចតួច។ សុខភាពផ្លូវកាយល្អប្រសើរ។ ទឹកចិត្តសោមនស្សរីករាយ។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាព។ ចូលចិត្តរាប់អានមានអធ្យាស្រ័យល្អ។ លោកអ្នកនឹងទទួលបាននូវដំណឹងល្អគួរជាទីពេញចិត្ត។ ស្នេហាមានដំណើរការទៅយ៉ាងរលូន។
ឆ្នាំច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបាននូវវត្ថុអនុស្សាវរីយ៍ ឬក៏ជំនូនពីនរណាម្នាក់ដោយភ្ញាក់ផ្អើល។ ការប្រកបរបររកទទួលទានបានផលចំណេញលើសការស្មាន។ ការធ្វើដំណើរមានសុវត្ថិភាព។ លោកអ្នកមានស្វ័យភាពក្នុងការសម្រេចចិត្ត។ សុខភាពល្អ អារម្មណ៍ជ្រះស្រឡះ។ ទឹកចិត្តសប្បាយរីករាយ។ បញ្ហាស្នេហាមិនមានអ្វីឲ្យបារម្ភទេ។
ឆ្នាំកុរ រាសីមធ្យម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយបំពេញការងារក្តី ឬពិភាក្សាពីអាជីវកម្មក្តីតែងបានផលជាមធ្យម។ ការនិយាយស្តីច្រើនមិនសូវបានទទួលផលល្អប៉ុន្មានឡើយ ដូច្នេះគួរស្ងៀមស្ងាត់ជាជាងស្រដី។ បញ្ហាសុខភាពមិនមានផលប៉ះពាល់អ្វីឡើយ។ ទឹកចិត្តពោរពេញដោយក្តីសោមនស្សរីករាយ។ លោកអ្នកគួរយកចិត្តទុកដាក់បន្តិចចំពោះរឿងស្នេហា។
No comments:
Post a Comment