រាសី ប្រចំាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​រាសី​មធ្យម​។ ការនិយាយស្តី​មាន​អ្នកខ្លះ​យកចិត្តទុកដាក់​ស្តាប់ ឯ​ខ្លះ​ទៀត​ព្រងើយកន្តើយ ហេតុ​នេះ​គួរ​គិត​ឲ្យបាន​ហ្មត់ចត់​មុន​នឹង​ហា​ស្ដី​ទៅ​កាន់​​អ្នក​ផង​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ សុខភាព​ផ្លូវកាយ​មាន​អំណាច​ខ្លាំងក្លា​តែ​សុខភាព​ផ្លូវចិត្ត​មាន​ផលប៉ះពាល់​ខ្លះ​ៗ​។ គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​មិន​មាន​រឿង​សៅហ្មង​អ្វី​មក​រំខាន​ផ្លូវចិត្ត​ឡើយ​។​



ឆ្នាំឆ្លូវ​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​គាប់ចិត្ត​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ មាន​។ ចិត្ត​សោមនស្ស​រីករាយ​ចំពោះ​អំពើ​ជា​កុសល​ផ្សេងៗ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រិះគិត​រក​ដំណោះស្រាយ​ផ្សេងៗ​។ ជាមួយគ្នានេះ​ដែរ​បញ្ហា​​ស្នេហា​ដៃគូ​មានការ​ចុះសម្រុង និង​ផ្ដល់​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​លើស​គ្រា​កន្លង​។​


​​​


ឆ្នាំខាល​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ បំណងប្រាថ្នា​បានសម្រេច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ ធ្វើឲ្យ​អ្នក​ដទៃ​គោរព​រាប់អាន​។ ការធ្វើ​អាជីវកម្ម​ទទួលបាន​នូវ​ផល​ល្អ​សម្រាប់​អ្នក ពី​ព្រោះ​អ្នក​មាន​ប្រៀប​លើ​គូ​ប្រកួតប្រជែង​។ កម្លាំងកាយ​ខ្លាំងក្លា​។ ទឹកចិត្ត​មោះមុត​ក្លាហាន និង​មាន​សមត្ថភាព​អភិវឌ្ឍ​ខ្លួន​។ ស្នេហា​មាន​អធ្យាស្រ័យ​ទៅវិញទៅមក​យ៉ាង​ល្អ​។​



ឆ្នាំថោះ ​​​រាសី​ស្រុតចុះ​។ សុខភាព​មិន​ល្អ​មាន​ជំងឺ​បៀតបៀន​កាយ​ស្រប​នឹង​ឆន្ទៈ​ក្នុង​ការបំពេញ​កិច្ចការ​ផ្សេងៗ​ត្រូវ​ធ្លាក់ចុះ​។ រាល់​ការសម្រេច​ចិត្ត​​ផ្សេង​គប្បី​ពិគ្រោះ​ជាមួយ​មនុស្ស​ដែល​អ្នក ទុកចិត្ត​បំផុត​ទើប​ប្រសើរ ពោល​គឺ​ មនុស្ស​ដែល​ស្មោះត្រង់​នឹង​អ្នក​។ ចំពោះ​បញ្ហា​ស្នេហា​មិន​មាន​​អ្វី​ឲ្យ​លោក​អ្នកព្រួយបារម្ភ​ឡើយ​។ ការធ្វើដំណើរ​គួរ​ប្រុងប្រយ័ត្ន​តាម​ដែល​អាច​ធ្វើទៅបាន​។​


​ឆ្នាំរោង ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​នឹង​បាន​ទទួល​ផល​ចំណេញ​តប​ស្នងការ ខិតខំ​ប្រឹងប្រែង​។ លោក​អ្នក​មាន​សមត្ថ​ភាព​ក្នុង​ការទាក់ទង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​ទទួលបាន​នូវ​ការទទួល​រាក់ទាក់​យ៉ាង​ពេញចិត្ត​។ សុខភាព​ផ្លូវកាយ​ល្អ​ទឹកចិត្ត​សោមន​ស្ស​រីករាយ​។ ស្នេហា​ទទួលបាន​នូវ​ការស្រឡាញ់ និង​ថ្នាក់ថ្នម​ពី​ដៃគូ​យ៉ាង​ល្អ​។​



ឆ្នាំម្សាញ់​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​។ ការងារ​ដែល​លោក​អ្នក​បាន​បំពេញ​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកដទៃ​។ ការប្រកប​របរ​រក​ទទួលទាន​វិញ​បាន​ទទួល​ផល​តបស្នង​នឹង​ការខិតខំ​ប្រឹង​ប្រែង​​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​។ ក្ដីមេត្តា​និង​ករុណា​ធម៌​របស់​អ្នក​។ ធ្វើឲ្យ​អ្ន​កផងស្រឡាញ់​ពេញចិត្ត​ការនិយាយស្តី​ធ្វើឲ្យ​អ្នកស្តាប់​សប្បាយរីករា​យ​។​


​​


ឆ្នាំមមី ​​​​​​​​​រាសី មធ្យម​។ គួរ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ស្នេហា​។ ការនិយាយស្តី​មិនសូវមាន​ឥទ្ធិពល​ទៅលើ​អ្នក​ស្តាប់​ប៉ុន្មាន​ឡើយ​។ ដំណឹង​ដែល​ទទួលបាន​អាចឲ្យ​មាន​ការមិនពេញចិត្ត​។ លោកអ្នក​គួរតែ​យកចិត្តទុកដាក់​អាន​សៀវភៅធម៌​ផ្សេងៗ​។ សុខភាព​ផ្លូវកាយ​ធម្មតា​។ ផ្លូវចិត្ត​មានរឿង​ស្មុគស្មាញ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ហេតុ​​នេះ​ត្រូវការ​ឲ្យមាន​ចិត្តស្ង​ប់​ជា​ចម្បង ។​​



ឆ្នាំ​មមែ ​​​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោ​អ្នក​អាច​នឹង​ត្រូវ​បាត់បង់​នូវ​របស់​ជា​ទីស្រឡាញ់​។ ការនិយាយស្តី​ច្រើនតែ​ជា​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ខ្វះ​វិចារណញ្ញាណ​ធ្វើឲ្យ​គំនិត​និង​ការបំពេញ​ការងារ​ត្រូវ​តុ​ញ និង​បណ្ដោយ​ឲ្យ​ឱកាស​ល្អកន្ល​ង​ផុត​ដោយ​គួរឲ្យ​សោកស្តាយ​។ ការប្រកប​របរ​នឹង​​មាន​​ការ​ខាត​បង់​។ បញ្ហា​ស្នេហា​ក៏​នឹង​មាន​ផល​អាក្រក់​ចំពោះ​រូបអ្នក​ផងដែរ​។​


​ ​


ឆ្នាំវក​​​ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​ធម្មតា​។ រី​ឯ​ការប្រកប​របរ​រក​ទទួលទាន​ផ្សេងៗ​បាន​ផល​ចំណេញ​តបស្នង​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​។ ដំណឹង​ដែល​ទទួល​បាន​ធ្វើឲ្យ​លោក​អ្នកមានក្តី​សោមនស្ស​រីករាយ​។ ដោយ​អំណាច​នៃ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​បណ្តាល​ឲ្យ​ការសម្រេចចិត្ត​ត្រឹមត្រូវ​។ រីឯ​គូស្នេហ៍​ក៏​មាន​ការ​យល់ចិត្ត​គ្នា​ជា​ធម្មតា​ដែរ​។​


​​ឆ្នាំរកា​​​ ​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការនិយាយស្តី​ធ្វើឲ្យ​អ្ន​កផងស្រឡាញ់​ពេញចិត្ត និង​កោតសរសើរ​ក្រៃលែង ធ្វើឲ្យ​លោក​អ្នក​មាន​កិត្តិយស កេរិ៍្ត​ឈ្មោះ​​យ៉ាង​ប្រពៃ​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផលចំណេញ​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ សុខភាព​ផ្លូវកាយ​របស់​លោក​អ្នក​ល្អប្រសើរ រីឯ​សុខភាព​ផ្លូវចិត្ត​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ធ្វើឲ្យ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​។​


ឆ្នាំច​ ​​​​​​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​អំណោយផល តែ​ផ្លូវចិត្ត​អាច​មាន​អកុសល​ខ្លះៗ​ធ្វើឲ្យ​ការនិយាយស្តី​រអាក់​រ​អួល​។ ការប្រកប​របរ​រក​ទទួល​ទាន​​បាន​​ផល​​បង្គួរ​។ ការធ្វើដំណើរ​មាន​ឧបសគ្គ​ខ្លះៗ​។ លោកអ្នក​គួរ​ស្វែងរក​វិធី​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​ឲ្យ​ការងារ របស់​លោក​អ្នក​ខិត​ទៅ​ជិត​​គោល​ដៅ​។ គូស្នេហ៍​ចេះ​អនុគ្រោះ​និង​យល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​។



ឆ្នាំកុរ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ផល​ល្អ​ប្រសើរ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​គេ​ទទួល​រាក់ទាក់​។ ការ​និយាយស្តី​ទៀតសោត​ត្រូវចិត្ត​អ្នក​ស្តាប់​ធ្វើឲ្យ​អ្នកផង​ស្រឡាញ់​ពេញចិត្ត​។ គូស្នេហ៍​តែង​មាន​ការ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ពោល​គឺ​អធ្យា​ស្រ័យ​​គ្នា​​បាន​​ល្អ​។ សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *