រាសី ប្រចំាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០១៤
ឆ្នាំជូត បណ្តូលរាសីធ្លាក់ចុះ។ លោកអ្នកគប្បីប្រយ័ត្នគ្រប់វិនាទីទាំងអស់ព្រោះថាថ្ងៃនេះលោកអ្នកនឹងត្រូវទទួលរងនូវការឈឺផ្សាបណ្តាលមកពីការបំពេញការងារគ្មានការប្រុងប្រយ័ត្ន។ ទឹកចិត្តក្លាហាន កម្លាំងកាយមានបរិបូរណ៍តែខ្វះនូវគំនិតច្នៃប្រឌិត។ ការនិយាយស្តីទៅតាមការនឹកឃើញខ្វះការពិចារណា។ រីឯបញ្ហាស្នេហានឹងមានការអាក់អន់ចិត្តចំពោះដៃគូ។
ឆ្នាំឆ្លូវ បណ្តូលរាសីមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមិនសូវមានគេទទួលរាក់ទាក់ប៉ុន្មានទេ។ ការនិយាយស្តីអាចមានគេនិន្ទាខ្លះៗដោយមិនដឹងខ្លួន។ បញ្ហាស្នេហាមានសភាពជាធម្មតាគ្មានអ្វីគួរឲ្យបារម្ភឡើយ។ ទឹកចិត្តកើតមាននូវក្តីសៅហ្មងមួយចំនួន។ ទាំងនេះបណ្តាលមកពីសុខភាពមិនអំណោយផល។
ឆ្នាំខាល បណ្តូលរាសីមធ្យម។ ទឹកចិត្តសោមនស្សរីករាយ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បន្តិចចំពោះគូស្នេហ៍ ព្រោះអាចមានទំនាស់កើតឡើង។ ការនិយាយស្តី ខ្វះការពិចារណាច្រើនមិនហុចផលល្អប៉ុន្មានឡើយ។ ការធ្វើដំណើរទៅទីជិតឆ្ងាយដើម្បីបំពេញការងារអាជីវកម្មនានាតែងបានផលតិចតួចបំផុត។ សុខភាពមិនមានផលប៉ះពាល់អ្វីឡើយ។
ឆ្នាំថោះ បណ្តូលរាសីមធ្យម។ រាល់ការសម្រេចចិត្តគប្បីសុំយោបល់ពីអ្នកដែលមានបទពិសោធ។ សុខភាពផ្លូវកាយមាំមួនធម្មតា។ តែផ្លូវចិត្តហាក់ពុំទាន់ជ្រះស្រឡះពីកង្វល់។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសេចក្ដីសុខគ្រប់ទិសទី។ ដំណឹងដែលទទួលបានមានរឿងល្អលាយឡំនឹងរឿងមិនសូវល្អ។ បញ្ហាស្នេហាក៏ត្រូវតែអត់ធ្មត់ប្រយ័ត្នឈានដល់ការបែកបាក់គ្នា។
ឆ្នាំរោង បណ្តូលរាសីស្រុតចុះបន្តិច។ ការបំពេញកិច្ចការមិនស្វាហាប់ធ្វើឲ្យអ្នកដទៃខ្វះទំនុកចិត្តចំពោះអ្នក។ ការនិយាយស្តីប៉ះពាល់អ្នកដទៃដោយមិនដឹងខ្លួន។ លោកអ្នកហាក់ដូចជាមានចិត្តសប្បាយរីករាយបែបអាត្មានិយមធ្វើឲ្យអ្នកដទៃក្តៅក្រហាយ។ ការប្រកបរបររកទទួលទានបានផលតិចតួច។ ស្នេហាអាចមានការរយាលចិត្តពីគ្នា ព្រោះតែមមាញឹកនឹងការងារ។
ឆ្នាំម្សាញ់ បណ្តូលរាសីខ្ពស់ត្រដែត។ លោកអ្នកមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញការងារដែលនៅចំពោះមុខបានយ៉ាងល្អប្រសើរ។ ទឹកចិត្តប្រកបដោយក្តីមេត្តា និងករុណាចំពោះមនុស្សនិងសត្វផងគ្នា។ ការនិយាយស្តីប្រកបដោយការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់មុននឹងចេញវាចាទៅកាន់អ្នកផងគ្នា។ រីឯបញ្ហាស្នេហាក៏ពុំមានបញ្ហាល្អក់កករអ្វីគួរឲ្យបារម្ភឡើយ។
ឆ្នាំមមី បណ្តូលរាសីមធ្យម។ សុខភាពផ្លូវកាយល្អប្រសើរ។ ទឹកចិត្តមានក្ដីសោមនស្សរីករាយ។ ការប្រកបរបររកទទួលទានចំណេញតិច។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណ។ ការធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាព។ លោកអ្នកចូលចិត្តរាប់អាននិងមានអធ្យាស្រ័យល្អ។ ដំណឹងទទួលបានមានរឿងល្អខ្លះៗ។ បញ្ហាស្នេហាមានដំណើរការទៅយ៉ាងរលូន។
ឆ្នាំមមែ បណ្តូលរាសីស្រុតចុះ។ សុខភាពផ្លូវកាយមានជំងឺបៀតបៀន។ រីឯផ្លូវចិត្តតប់ប្រមល់ក្ដីក្រហាយ។ លោកអ្នកមានសមត្ថភាពបំពេញកិច្ចការក្នុងការងារក៏ដូចជាមុខរបរ របស់លោកអ្នកបានយ៉ាងល្អ ប៉ុន្តែនៅខ្វះឱកាសបញ្ចេញស្នាដៃ។ ការធ្វើដំណើរគួរមានការប្រុងប្រយ័ត្នខ្ពស់តាមដែលអាចធ្វើទៅបាន។ គូស្នេហ៍គប្បីយកចិត្តទុកដាក់ចំពោះគ្នាបន្តិចដើម្បីបញ្ចៀសនូវជម្លោះនានា។
ឆ្នាំវក បណ្តូលរាសីមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលចំណេញច្រើន ប៉ុន្តែបាត់បង់ទៅវិញសឹងតែខាតដើម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានគេទទួលស្វាគមន៍។ ទោះយ៉ាងណាលោកអ្នកត្រូវប្រយ័ត្នគេចាំទាញប្រយោជន៍ទៅវិញ។ បញ្ហាស្នេហាអាចមានរកាំរកូសព្រោះពាក្យសម្តីឆេវឆាវឥតពិចារណាមួយគ្រាខ្លី។ លោកអ្នកខ្វះវោហារនិងការច្នៃប្រឌិតក្នុងការងារ។
ឆ្នាំរកា បណ្តូលរាសីស្រុតចុះ។ សុខភាពផ្លូវកាយធម្មតា ប៉ុន្តែផ្លូវចិត្តរងនូវភាពសៅហ្មង និងកង្វល់នានា។ លោកអ្នកមានឆន្ទៈ និងសមត្ថភាពបំពេញការងារ ប៉ុន្តែត្រូវរង់ចាំឱកាសសមស្រមសម្រាប់បញ្ចេញស្នាដៃ។ ការធ្វើដំណើរមានសុវត្ថិភាពធម្មតា។ ការប្រកបរបររកទទួលទានមិនមានចំណេញជាដុំកំភួនទេ។ គូស្នេហ៍អាចមានទំនាស់តិចតួចចៀសពុំរួច។
ឆ្នាំច បណ្តូលរាសីមធ្យម។ ការប្រកបរបររកទទួលទានបានផលតិចតួចបន្ទាប់បន្សំ។ ការនិយាយស្តីពីរោះពិសាប៉ុន្តែគួរឲ្យស្ដាយថ្ងៃនេះប្រទះតែជនអគតិ។ លោកអ្នកខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ឆន្ទៈមោះមុត និងតស៊ូព្យាយាមដែលត្រូវចំណាយកម្លាំងអស់ច្រើន។ គូស្នេហ៍យោគយល់អធ្យាស្រ័យឲ្យគ្នា និងបង្កភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក។
ឆ្នាំកុរ បណ្តូលរាសីស្រុតចុះ។ មុខរបររកទទួលទានបានត្រឹមតែរួចដើម មិនឃើញចំណេញ។ ការនិយាយស្តីមានលើសលស់ខុសឆ្គងទៅកាន់អ្នកផងគ្នា។ ទឹកចិត្តមានភាពមោះមុតអង់អាច ប៉ុន្តែគប្បីកុំបណ្តែតបណ្តោយតាមចិត្តនឹកឃើញឲ្យសោះពុំនោះទេ ប្រាកដជាមានផលអាក្រក់ចំពោះអ្នក។ គូស្នេហ៍ខ្វះការយល់ចិត្តគ្នាបណ្តាលឲ្យទំនាស់តូចតាចប្រែក្លាយជាធំ។
No comments:
Post a Comment