រាសី ប្រចំាថ្ងៃព្រហស្បត៏ ទី២៧ ខែមីនា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃព្រហស្បត៏ ទី២៧ ខែមីនា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ កិច្ចការ​សព្វសារពើ​ដែល​លោក​អ្នក​បាន​បំពេញ​នឹង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ការបំពេញ​កិច្ច​ការ​​ផ្សេងៗ​ត្រូវបាន​អ្នក​ដទៃ​គាំទ្រ​និង​ផ្តល់នូវ​កម្លាំងចិត្ត​ដល់​អ្នក​ធ្វើឲ្យ​អ្នក​មានចិត្ត​សប្បាយ​រីករា​យ​ជា​អនេក​។ សុខភាព​ល្អ​ការនិយាយស្តី​ប្រ​កប​ដោយ​​វិចារណញ្ញាណ​។ បញ្ហា​ស្នេហា​ដៃគូ​របស់​អ្នកនឹង​បាន​យល់​ពី​ទឹកចិត្ត​របស់​អ្នក​។​



ឆ្នាំឆ្លូវ​ ​​រាសី​មធ្យម​។ ការ​ពោល​ពាក្យសម្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្តទុកដាក់​ស្តាប់​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​អំណោយផល​ល្អ និង​មាន​សមត្ថ​ភាព​បំពេញការងារ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ធ្វើឲ្យ​ការបំពេញ​ការងារ​បាន​ផល​គួរ​ជាទី​ពេញចិត្ត​។ ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​ការធ្វើដំណើរ​ទៅ​កាន់​​ទីជិត​ឆ្ងាយ ​និង​យកចិត្តទុកដាក់​ចំពោះ​ចំណង​ស្នេហា​របស់​អ្នក​ឲ្យបាន​ច្រើន​។​


​​​


ឆ្នាំខាល​ ​​រាសី​ស្រុតចុះ​ខ្លាំង​។ សុខភាព​ផ្លូវកាយ​ត្រូវ​បៀតបៀន​ដោយ​ជំងឺ​ធ្វើឲ្យ​ទឹកចិត្ត​ច្របូកច្របល់​។ សេចក្តី​ព្យាយាម​ត្រូវ​ធ្លាក់ចុះ​។ សមត្ថ​ភាព​​ក្នុង​​ការបំពេញ​ការងារ​ត្រូវ​ធ្លាក់ចុះ​។ លោកអ្នក​ខ្វះ​សេចក្ដីក្លាហាន​ក្នុង​ការសម្រេចចិត្ត​។ ការប្រកប​របរ​រក​ទទួលទាន​ត្រូវ​ខាតបង់ ដោយ​សារ​​ការ​​ធ្វេស​ប្រហែស​។ សេចក្តីស្នេហា​ខ្វះ​ភាពកក់ក្តៅ​ចំពោះ​គ្នា និង​អាច​បង្ក​ជា​ជម្លោះ​នានា​។​



ឆ្នាំថោះ ​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផលចំណេញ​គួរ​ជាទី​ពេញចិត្ត​។ ការនិយាយស្តី​មាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់ និង​មាន​ចិត្ត​សោមនស្ស​រីករាយ​ក្នុង​ការបំពេញ​អំពើ​ជា​កុសល​ផ្សេងៗ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​។ បញ្ហា​ស្នេហា​​មាន​​ភាព​ចុះសម្រុង​នឹង​គ្នា​ល្អ​។ លោកអ្នក​អាច​ទទួល​ដំណឹង​សប្បាយរីករាយ​ក្នុងថ្ងៃនេះ​។​


​ឆ្នាំរោង ​​​​​​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​យ៉ាង​គាប់ចិត្ត​។ សុខភាព​ផ្លូវកាយ​រឹងប៉ឹង​ល្អ មាន​អារម្មណ៍​ស្រស់ថ្លា​គួរ​ជាទី​មេត្រី​ពី​សំណាក់​អ្នក​ផងទាំងពួង និង​មាន​បង្កើត​គំនិត​ច្នៃប្រឌិត​ទៅរក​វឌ្ឍនភាព​នៃ​អាជីវកម្ម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​បន្តិច​។ គូស្នេហ៍​ស្វែង​យល់​ចិត្ត​គ្នា​យ៉ាង​ប្រពៃ និង​មាន​អធ្យាស្រ័យ​ល្អ​គ្នា​ទៅវិញទៅមក​។​



ឆ្នាំម្សាញ់​ ​​​រាសី​ស្រុតចុះ​។ លោក​អ្នក​មាន​ចិត្ត​ព្យាយាម​យ៉ាង​ប្រពៃ ប៉ុន្តែ​ខ្វះ​បញ្ញា​ធ្វើឲ្យ​ការបំពេញ​ការងារក៏​ដូចជា ការប្រកប​របរ​រក​ទទួលទាន​មិនសូវ​ចំណេញ​។ សុខភាព​ផ្លូវកាយ​ល្អ តែ​ផ្លូវចិត្ត​ត្រូវ​ញាំញី​ដោយ​បញ្ហា​។ ការធ្វើដំណើរ​ទៅ​កាន់​ទី ជិត​ឆ្ងាយ​ខ្វះ​ការទទួល​រាក់ទាក់​ធ្វើឲ្យ​អ្នក​ស្រងាកចិត្ត​។ ការនិយាយស្តី​មិនសូវ​ហុច​ផល​តប​មក​វិញ​។ សេចក្ដីស្នេហា​មាន​សភាព​ជាធម្មតា​។​


​​


ឆ្នាំមមី ​​​​​​​​​​រាសី​មធ្យម​។ មាន​សមត្ថភាព​ប្រើ​កម្លាំងកាយ​ជាង​កម្លាំង​ប្រាជ្ញា​។ នេះ​បណ្តាលមកពី​លោក​អ្នក​មាន​សុខភាព​ផ្លូវកាយ​ល្អ តែ​ចិត្ត​មាន​ការ​​ហ្មង​សៅ​ខ្លះៗ ហេតុ​នេះ​គួរ​អាន​សៀវភៅធម៌ ឬ​ស្តាប់​ព្រះធម៌​ឲ្យបាន​ច្រើន ដើម្បី​ជម្រះចិត្ត​សៅហ្មង​។ រីឯ​ការនិយាយស្តី​ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដែរ​។ បញ្ហា​ស្នេហា គូស្នេហ៍​របស់​អ្នក​យល់​ពី​ទឹកចិត្ត​របស់​អ្នក ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​។​



ឆ្នាំ​មមែ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផលចំណេញ​ហួស​ពី​ការរំពឹងទុក​។ ការនិយាយស្តី​ត្រូវបាន​គេ​គោរព​កោត​សរសើរ​។ ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​ទទួលបាន​នូវ​ការស្វាគមន៍​ផ្ដល់​គារ​វៈ​។ លោកអ្នក​ត្រូវ​បាន​មនុស្ស​ជាច្រើន​ជ្រោមជ្រែង​ឆ្ពោះ​ទៅ​​រក​​ជោគ​ជ័យ​។ រីឯ​បញ្ហា​ស្នេហា​អ្នក​នឹង​ទទួលបាន​នូវ​ការគោរព​ជឿជាក់​ខ្លាំង​ពី​គូស្នេហ៍​របស់​អ្នក​។​


​ ​


ឆ្នាំវក​​​ ​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​អំណោយផល​ល្អ​ជា​ធម្មតា​។ រាល់​ពាក្យពេចន៍​សម្ដី​ពីរោះពិសា​ធ្វើឲ្យ​អ្នក​ផងទាំងពួង​ស្រ​ឡាញ់​រា​ប់​​អាន​ចាំ​ជួយ​ជ្រោមជ្រែង​កិច្ចការ​សព្វសារពើ​។ ការធ្វើដំណើរ​គួរ​ប្រយ័ត្នប្រយែង​ស្មារតី​បន្តិច​។ ការប្រកប​របរ​រក​ទទួលទាន​អាច​ខាត​បង់​។ គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា គ្មាន​រឿងរ៉ាវ​អាក្រក់​អ្វី​កើត​ឡើង​គួរឲ្យ​បារម្ភ​ទេ​។​


​​ឆ្នាំរកា​​​ ​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ទឹកចិត្ត​អង់អាច​ក្លាហាន​ក្នុង​ការសម្រេច​កិច្ចការ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​។ ការប្រកប​របរ​រក​ទទួលទាន​នឹង​បាន​​នូវ​ផល​ចំណេញ​យ៉ាង​គាប់ប្រសើរ​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់ និង​សេចក្ដីទុកចិត្ត​ចំពោះ​គ្នា​មិន​អាច​មាន​អ្នកដទៃ​ជ្រែកចូល​បាន​។ ការធ្វើដំណើរ​ដើម្បី​បំពេញ​ការងារ​តែងមាន​ជោគជ័យ និង​លាភសក្ការៈ​ជាប់​ជានិច្ច​។


ឆ្នាំច​ ​​​​​​​​​​​រាសី​ឡើង​ខ្ពស់​។ លោក​អ្នក​មាន​សមត្ថភាព​រិះរក​ដំណោះស្រាយ​បញ្ហា​នានា​បាន​យ៉ាង​ប្រសើរ ពោលគឺ ​អាច​សម្រេចការ​ងារ​នានា​បាន​ដោយ​​ខ្លួនឯង​ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​លាភសក្ការៈ​លើស​ការរំពឹង​ទុក​។ ការធ្វើដំណើរ​យកចិត្ត​ទុកដាក់ និង​មាន​សុវត្ថិភាព​គ្រប់​ទិស​ទី​។ គូស្នេហ៍​មាន​ការស្វែងយល់​ចិត្ត​គ្នា​បាន​ល្អ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​។​



ឆ្នាំកុរ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការនិយាយស្តី​ច្រើន​ពោល​ពាក្យពិត​ទៅកាន់​អ្នកផង​គ្នា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​យ៉ាង​គាប់ចិត្ត​ធ្វើឲ្យ​ទឹកចិត្ត​របស់ លោក​អ្នក​មាន​សន្ទុះ​ខ្លាំង​ឡើង​ក្នុង​ការបំពេញ​ការងារ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ល្អ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ភាព​ល្អូក​ល្អិន និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ពេញទំហឹង​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *