រាសី ប្រចំាថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ២០១៤
ឆ្នាំជូត រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានបានផលចំណេញយ៉ាងស្តួចស្តើង តែលោកអ្នកហាក់សប្បាយចិត្តនឹងទង្វើរបស់ខ្លួន។ ការនិយាយស្តីត្រូវបានឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងមានគេចាំទទួលរាក់ទាក់។ សុខភាពផ្លូវកាយត្រូវបៀតបៀនដោយជំងឺ។ បញ្ហាស្នេហាមិនមានអ្វីប្រែប្រួលឡើយ។
ឆ្នាំឆ្លូវ រាសីឡើងខ្ពស់ត្រដែត។ រាល់ការបំពេញកិច្ចការសម្រេចដូចក្ដីប្រាថ្នាជាក់ជាពុំខានឡើយ។ រីឯការធ្វើដំណើរមានការប្រុងប្រយ័ត្នខ្ពស់។ លោកអ្នកមានសតិសម្បជញ្ញៈ។ ទឹកចិត្តពោរពេញទៅដោយក្តីសោមនស្សរីករាយក្នុងផ្លូវត្រឹមត្រូវ ប្រពៃ។ រីឯបញ្ហាស្នេហាគូស្នេហ៍របស់អ្នកនឹងមានការទុកចិត្តចំពោះអ្នក កាន់តែខ្លាំង ធ្វើឲ្យចំណងស្នេហ៍ផ្អែមល្ហែមដូចទឹកឃ្មុំ។
ឆ្នាំខាល រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបាននូវវត្ថុអនុស្សាវរីយ៍ ឬក៏ជំនូនពីនរណាម្នាក់។ ការប្រកបរបររកទទួលទានបានផល ចំណេញលើសពីការស្មាន។ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពមានស្វ័យភាពក្នុងការសម្រេចចិត្ត។ សុខភាពល្អ មានអារម្មណ៍ជ្រះស្រឡះស្របនឹងទឹកចិត្តសប្បាយរីករាយ។ បញ្ហាស្នេហាមិនមានអ្វីឲ្យបារម្ភទេ។
ឆ្នាំថោះ រាសីស្រុតចុះ។ រាល់ការបំពេញការងារផ្សេងៗពោរពេញដោយឧបសគ្គសុខភាពមានបញ្ហាខ្លះៗដែល មកពីបរិយាកាស។ ការនិយាយស្តីតែងមានគេនិន្ទាធ្វើឲ្យអ្នកមានការអាក់អន់ស្រពន់ ចិត្តជាខ្លាំង។ រីឯបញ្ហាស្នេហាគូស្នេហ៍ខ្វះការយល់ចិត្តគ្នាជាហេតុបណ្តាលឲ្យមាន ការបែកបាក់ ឬទំនាស់ផ្សេងៗជាដើម។ ការធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាពធម្មតា។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបាននូវវត្ថុអនុស្សាវរីយ៍ ឬក៏ជំនូនពីនរណាម្នាក់។ ការប្រកបរបររកទទួលទានបានផល ចំណេញលើសពីការស្មាន។ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពមានស្វ័យភាពក្នុងការសម្រេចចិត្ត។ សុខភាពល្អ មានអារម្មណ៍ជ្រះស្រឡះស្របនឹងទឹកចិត្តសប្បាយរីករាយ។ បញ្ហាស្នេហាមិនមានអ្វីឲ្យបារម្ភទេ។
ឆ្នាំម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ ការសម្រេចភារកិច្ចតែងទទួលបានជោគជ័យជានិច្ច។ ការនិយាយស្តីប្រកបដោយហេតុផលត្រឹមត្រូវធ្វើឲ្យលោកអ្នកមានប្រៀបលើ ដៃគូសន្ទនា។ សុខភាពល្អ មានស្មារតីភ្លឺស្វាងមានសមត្ថភាពគិតបញ្ហាដែលនៅចំពោះមុខបានយ៉ាង ល្អ។ ការធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ស្នេហាមានការចុះសម្រុងគ្នាយ៉ាងល្អប្រពៃ។
ឆ្នាំមមី រាសីស្រុតចុះ។ ទឹកចិត្តប្រកបដោយទោមនស្ស គួរយកចិត្តទុកដាក់អានសៀវភៅធម៌ផ្សេងៗ ដើម្បីឲ្យមានចិត្តស្ងប់។ សុខភាពមានជំងឺជ្រៀតជ្រែកដល់រូបកាយ។ ការប្រកបរបររកទទួលទានមានការខាតបង់។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងមានឧបសគ្គរារាំង។ ដោយឡែកបញ្ហាស្នេហាគូស្នេហ៍បានយល់ពីក្តីលំបាករបស់អ្នក និងយកចិត្តទុកដាក់ដល់រូបអ្នកពេញទំហឹង។
ឆ្នាំមមែ រាសីស្រុតចុះ។ រាល់ការបំពេញការងារផ្សេងៗពោរពេញដោយឧបសគ្គ សុខភាពមានបញ្ហាខ្លះៗដែលមកពីបរិយាកាស។ ការនិយាយស្តីតែងមានគេនិន្ទាធ្វើឲ្យអ្នកមានការអាក់អន់ស្រពន់ ចិត្តជាខ្លាំង។ រីឯបញ្ហាស្នេហាគូស្នេហ៍ខ្វះការយល់ចិត្តគ្នាជាហេតុបណ្តាលឲ្យ មានការបែកបាក់ ឬទំនាស់ផ្សេងៗជាដើម។ ការធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាពធម្មតា។
ឆ្នាំវក រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលចំណេញយ៉ាងគាប់ចិត្ត។ ការនិយាយស្តីត្រូវបានអ្នកផងយកចិត្តទុកដាក់ស្តាប់គោរព និងកោតសរសើរយ៉ាងអស់ពីចិត្ត។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនឹងបានដូចចិត្តដែលប៉ង។ ទឹកចិត្តប្រកបដោយក្តីសោមនស្សរីករាយ។ បញ្ហាស្នេហា គូស្នេហ៍របស់អ្នកនឹងខិតខំតម្រូវចិត្តរបស់អ្នកបានយ៉ាងប្រពៃ។
ឆ្នាំរកា រាសីឡើងខ្ពស់ត្រដែត។ ការសម្រេចភារកិច្ចតែងទទួលបានជោគជ័យជានិច្ច។ ការនិយាយស្តីប្រកបដោយហេតុផលត្រឹមត្រូវធ្វើឲ្យលោកអ្នកមានប្រៀបលើ ដៃគូសន្ទនា។ សុខភាពល្អ មានស្មារតីភ្លឺស្វាង មានសមត្ថភាពគិតបញ្ហាដែលនៅចំពោះមុខបានយ៉ាងល្អ។ ការធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ស្នេហាមានការចុះសម្រុងគ្នាយ៉ាងល្អប្រពៃ។
ឆ្នាំច រាសីស្រុតចុះ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយដើម្បីបំពេញការងារអាចជួបនូវភាព បរាជ័យធ្វើឲ្យមានការធ្លាក់ទឹកចិត្តជាខ្លាំង។ លោកអ្នកមានសមត្ថភាពបំពេញការងារ ប៉ុន្តែត្រូវរង់ចាំឱកាសល្អក្នុងការបញ្ចេញស្នាដៃ។ ការនិយាយស្តីមានភាពរអាក់រអួលមិនគាប់ចិត្តអ្នកស្តាប់។ គូស្នេហ៍គ្មានការយល់ចិត្តគ្នា គ្មានការអធ្យាស្រ័យចំពោះគ្នា។
ឆ្នាំកុរ រាសីមធ្យម។ សុខភាពផ្លូវកាយក្តីផ្លូវចិត្តក្តីមានអំណោយផលជាប្រក្រតី តែគួរប្រយ័ត្នចំពោះការពោលពាក្យសម្តីទៅកាន់អ្នកផង ព្រោះអាចមានគេនិន្ទា។ ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ រីឯបញ្ហាស្នេហាមិនគួរបណ្តាលឲ្យមានការទាស់ពាក្យសម្តីគ្នាទេ បើពុំដូច្នោះនឹងធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំ។ ការធ្វើដំណើរទៅទីជិតឆ្ងាយមានសុវត្ថិភាពធម្មតា។
No comments:
Post a Comment