តើទេពធីតា មហាសង្ក្រាន្ត យាងចេញតាមវេន ដោយរបៀបណា?

ទេពធីតា មហាសង្ក្រាន្ត ឬ ទេពធីតា ឆ្នាំ ថ្មី យាង ចេញមក តាម តម្រា ដូចខាងក្រោម នេះ ( យោង ឯកសារ គណៈ ព្រះរាជ ពិ នី ព្ធ ទស មាស ) ។
    
បើ សង្ក្រាន្ត ជា ថ្ងៃអាទិត្យ ទេពធីតា ឈ្មោះ ទុ ង្សា សៀតផ្កា ទទឹម គ្រឿង ប្រដាប់ បទុមរាគ ភក្សាហារ ផ្លែ ឧទុម្ពរ អាវុធ ស្តាំ ច័ ក្រ ឆ្វេង ស័ង្ខ ពាហនៈ គ្រុឌ ។

បើ ថ្ងៃ ច័ន្ទ ឈ្មោះ គោ រាគ សៀតផ្កា អង្គាបុស្ប គ្រឿង ប្រដាប់ មុក្តា ភក្សាហារ ប្រេង អាវុធ ស្តាំ ព្រះខ័ន ឆ្វេង ឈើច្រត់ ពាហនៈ ខ្លា ។

បើ ថ្ងៃ អង្គារ ឈ្មោះ រា ក្យ សា សៀតផ្កា ឈូក គ្រឿង ប្រដាប់ មោ រា ភក្សាហារ លោហិត អាវុធ ស្តាំ ត្រីសូល៍ ឆ្វេង ធ្នូ ពាហនៈ អស្សតរ ។

បើ ថ្ងៃ ពុធ ឈ្មោះ ម ណ្ឌា សៀតផ្កា ចម្ប៉ា គ្រឿង ប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះ - សប្បិ អាវុធ ស្តាំ ម្ជុល ឆ្វេង ឈើច្រត់ ពាហនៈ លា ។

បើ ថ្ងៃ ព្រ ហ ស្ប ត៍ ឈ្មោះ កិ រិ ណី សៀតផ្កា ម ណ្ឌា គ្រឿង ប្រដាប់ មរកត ភក្សាហារ សណ្តែក - ល្ង អាវុធ ស្តាំ កង្វេរ ឆ្វេង កាំភ្លើង ពាហនៈ ក្របី ។

បើ ថ្ងៃ សុក្រ ឈ្មោះ កិ មិ រា សៀតផ្កា ចង្កុលណី គ្រឿង ប្រដាប់ បុ ស្ប - រា គ័ ម ភក្សាហារ ចេក ណាំ វ៉ាំ អាវុធ ស្តាំ ព្រះខ័ន ឆ្វេង ពិណ ពាហនៈ ក្របី ។

បើ ថ្ងៃ សៅរ៍ ឈ្មោះ ម ហោ ទរា សៀតផ្កា ត្រកៀត គ្រឿង ប្រដាប់ នី ល រ័តន៍ ភ ក្ស ហារ សាច់ ទ្រាយ អាវុធ ស្តាំ ចក្រ ឆ្វេង ត្រីសូល៍ ពាហនៈ ក្ងោក ។
    
ទំនៀម នាង ទេពធីតា ដែល ត្រូវ វេន ចេញ ហែ គ្រប់ៗ នាង មិនដែល ជិះ ពាហនៈ ជា ប្រក្រតី ឡើយ សុទ្ធតែ សម្តែង កិរិយា ទៅ ផ្សេងៗ បែបយ៉ាង គេ លេង សៀក តែ គេ កំណត់ ទៅតាម ពេល ដូច្នេះ បើ ចេញ ក្នុង រវាង ពេល តាំងពី ព្រលឹម ដល់ ថ្ងៃត្រង់ ជិះ ឈរ ដៃ មិនបាច់ កាន់ បង្ហៀរ ឬ ខ្សែ ទេ តាំងពី ថ្ងៃ ត្រង់ ទៅទល់ ព្រលប់ អង្គុយ ពាក់ឆៀង តាំងពី ព្រលប់ ទៅទល់ អធ្រាត្រ ដេក បើកភ្នែក តាំងពី អធ្រាត្រ ទៅទល់ ភ្លឺ ដេក ធ្មេចភ្នែក ។

តាម ដំណឹង ដែល គេ និយាយ ទូទៅ ថា នាង ទេពធីតា ដែល ចេញ ហែ ដៃ ម្ខាង ទ្រ ពានមាស ដែល ដាក់ ក្បាល កបិល មហាព្រហ្ម សង្កេតមើល រូបគំនូរ ក្នុង សន្លឹក ប្រក្រតីទិន ដែល ចេញ រាល់ ឆ្នាំ ក៏ ឃើញ ដូ ច្មោះ ដែរ ។
    
ក្នុងឱកាស សង្ក្រាន្ត ចូលឆ្នាំ តាម ទំនៀម ហោរ កំណត់ ទុកជា ៣ ថ្ងៃ ថ្ងៃ ដំបូង ហៅថា ជា ថ្ងៃ មហាសង្ក្រាន្ត ថ្ងៃទី ២ ហៅថា ថ្ងៃ វ័ន បត ថ្ងៃទី ៣ ហៅថា ថ្ងៃ ឡើងស័ក ។ ថ្ងៃ មហា សង្ក្រាន្ត និង ថ្ងៃ វ័ន បត ជា ថ្ងៃ មិនល្អ ទាំងអស់ ថ្ងៃ ឡើងស័ក ជា ស្តេច ថ្ងៃ ជា ថ្ងៃ ល្អ ការ ទំនាយ អាក្រក់ ល្អ ត្រូវ គិត តាម ឈ្មោះ ថ្ងៃ ដូច្នេះ ថ្ងៃអាទិត្យ ជា ស្តេច ម្ចាស់ផែនដី សេចក្តី អាក្រក់ ឬ សេចក្តី ល្អ នឹងមាន ដល់ ស្តេច ផែនដី ។ ថ្ងៃ ច័ន្ទ ជា អគ្គមហេសី និង ព្រះ ស្នំ សេចក្តី អាក្រក់ ឬ ល្អ នឹងមាន ដល់ ពួកនេះ ។ ថ្ងៃ អង្គារ ជា អមាត្យ មុខមន្ត្រី សេចក្តី អាក្រក់ ឬ ល្អ មាន ដល់ ពួកនេះ ។ ថ្ងៃ ពុធ ជា ហោរ សេចក្តី អាក្រក់ ឬ ល្អ នឹងមាន ដល់ ពួកនេះ ។ ថ្ងៃ ព្រ ហ ស្ប ត៍ ជា ព្រះសង្ឃ សេចក្តី អាក្រក់ ឬ ល្អ នឹងមាន ដល់ ពួកនេះ ។ ថ្ងៃ សុក្រ ជា អ្នកជំនួញ សេចក្តី អាក្រក់ ឬ ល្អ នឹងមាន ដល់ ពួកនេះ ។ ថ្ងៃ សៅរ៍ ជា ទាហាន សេចក្តី អាក្រក់ ឬ ល្អ នឹងមាន ដល់ ពួកនេះ ។ ឯ សេចក្តី អាក្រក់ ឬ ល្អ ទំនាយ នោះ មានន័យ ពិស្តារ ចេញទៅ ទៀត តែ ក្នុង ទីនេះ មិនត្រូវ ពោល ដោយ ពិស្តារ ទើប រួបរួម រ៉ាត់ កាត់ មក សម្តែង តែ ដោយ សង្ខេប ប៉ុណ្ណេះ សន្ម ត់ ថា ចប់ ក្បួន សង្ក្រាន្ត ហើយ ៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *