ឆ្នាំ​វក​ ធាតុ​ដែក ពង្សយក្ស​ប្រុស​ - ហោរាសាស្រ្តតាមបែបខ្មែរបុរាណ


ទស្សន៍ទាយតាម ថ្ងៃខែ ឆ្នាំកំណើតរបស់អ្នក ចុចទីនេះ។

ទំនាយឆ្នាំកំណើត

​ឆ្នាំ​វក (​ស្វា​) ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ ។​
ឆ្នាំ​វក បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ ។​
កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក ។​


ឆ្នាំវក អ្នកមានកំណើតក្នុង៖
 ខែ ៥ _ ៦ _ ៧
​ស្វា​ពោធិសត្វ ធាតុដែក​ទន់ ចិត្ត​សុភាព​ទន់ភ្លន ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​ល្អ​ទៅ​គ្រា​ ​ក្រោយ ។​
 ខែ ៨ _៩ _ ១០
​​ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ ។​
 ខែ ១១ _ ១២_ ១
​ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន ។​
ខែ ២ _ ៣ _ ៤
​​ស្វា​ព្រាហ្មណ៍ ចិញ្ចឹម​លំបាក ធាតុ​ដែកថែប​ចិត្តបុណ្យ ចរចា​ទៀងត្រង់ ។



ឆ្នាំវក អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
​​ស្វា​មន្ត្រី​ចិញ្ចឹម នឹង​បាន​ជា​ធំ​ល្អ​ណាស់ ។​
ថ្ងៃច័ន្ទ
​​ស្វា​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។
ថ្ងៃអង្គារ
​​​ស្វា​ជាប់ទ្រុង​ដែក នឹង​មាន​សេចក្ដី​ទុក្ខ​ប្រួយ ។​
ថ្ងៃពុធ
​​​​ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់ ។​
ថ្ងៃព្រហស្បតិ
​ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ។​
ថ្ងៃសុក្រ
​ស្វា​ពោធិសត្វ មានបុណ្យ​វាសនា ល្អ​ណាស់ ។​
ថ្ងៃសៅរ៍
​ស្វា​ជាប់​ចំណង ច្រើន​តែ​ទទួល​ទុក្ខព្រួយ​មិនល្អ​ឡើយ ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *