រាសី ប្រចំា​ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​​​រាសី​ឡើង​ខ្ពស់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ សុខភាព​ផ្លូវកាយ​រឹងប៉ឹង​ល្អ មាន​អារម្មណ៍​ស្រស់ថ្លា​គួរ​ជាទី​មេត្រី​ពី​សំណាក់​អ្នក​ផងទាំងពួង​។ គំនិត​ច្នៃប្រឌិត​របស់​លោក​អ្នក​ជា​ធនធាន​ដ៏​មាន​តម្លៃ​នៃ​អាជីវកម្ម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​បន្តិច​។ គូស្នេហ៍​ស្វែង​យល់​ចិត្ត​គ្នា​និង​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​យ៉ាង​ល្អប្រសើរ​។​



ឆ្នាំឆ្លូវ​ ​​​រាសី​ស្រុតចុះ​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក​ធ្វើឲ្យ​ការបំពេញ​ការងារ​មិន​បាន​លទ្ធ​ផល​ល្អ និង​ជា​ហេតុ​ធ្វើឲ្យ​ទឹកចិត្ត​ពោរពេញ​ទៅ​ដោយ​​ភាព​សៅហ្មង​។ លោកអ្នក​គួរ​យកចិត្តទុកដាក់​ស្វែងរក​ដើមហេតុ​ចម្បង​នៃ​បញ្ហា​នានា ដើម្បី​រិះរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​។ ការប្រកប​របរ​រក​ទទួលទាន​អាច​ខាតបង់​។ សេចក្ដីស្នេហា​អាច​មាន​ការភាន់ច្រឡំ​។​​


​​​


ឆ្នាំខាល​ ​​​​​​​​​រាសី​ស្រុតចុះ​។ ការបំពេញ​ការងារ​ខ្វះ​ការយកចិត្តទុកដាក់ ជា​ហេតុ​បណ្តាល​ឲ្យ​លទ្ធផល​ការ​ងារ​មិន​សូវ​ល្អ​។ សុខភាព​របស់​លោក​អ្នក​ត្រូវ​ជ្រៀតជ្រែក​ដោយ​ជំងឺ​។ រីឯ​ការ​ពោល​ពាក្យ​តាមតែ​ចិត្ត​នឹកឃើញ ជាហេតុ​នាំ​ឲ្យ​អ្នកដទៃ​មិន​ពេញចិត្ត​។ ការធ្វើដំណើរ​ជួបប្រទះ​នូវ​ឧបសគ្គ​។​បញ្ហា​ស្នេហា​អាច​មាន​ការទាស់ទែង គ្នា​បណ្តាល​មក​ពី​ការនិយាយស្តី​ខ្វះ​ការពិចារណា​។​



ឆ្នាំថោះ ​​​​រាសី​ឡើង​ខ្ពស់​។ ការនិយាយស្តី​ច្រើន​ពោល​ពាក្យ​ពិត​ទៅ​កាន់​អ្នកផង​គ្នា ធ្វើឲ្យ​គេ​គោរព​ជឿជាក់​។ ចំពោះ​មុខរបរ​រកទ​ទួល​ទាន​មាន​ផល​ចំណេញ​យ៉ាង​គាប់ចិត្ត​ធ្វើឲ្យ​ទឹកចិត្ត​របស់​លោក​អ្នកឲ្យមាន​សំទុះ​ខ្លាំងឡើង​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ល្អ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​ធម្មតា​ទេ​។​


​ឆ្នាំរោង ​រាសី​ឡើង​ខ្ពស់​។ លោក​អ្នក​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន​ក្នុង​ការសម្រេច​កិច្ចការ​ផ្សេងៗ​ប្រកបដោយ​ភាពឈ្លាសវៃ​។ ការប្រកប​របរ​រក​ទទួលទាន​នឹង​បាន​នូវ​ផល​ចំណេញ​យ៉ាង​គាប់ប្រសើរ​។ ការធ្វើដំណើរ​ដើម្បី​បំពេញ​ការងារ​ផ្សេងៗ​តែង​មាន​ជោគ​ជានិច្ច​។ លោកអ្នក​នឹង​ទទួល​បាន​​ដំណឹង​​មាន​​លាភ​ជ័យ​ក្នុងថ្ងៃនេះ​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​



ឆ្នាំម្សាញ់​ ​​​រាសី​មធ្យម​។ ការនិយាយស្តី​មាន​អ្នកខ្លះ​យកចិត្តទុកដាក់​ស្តាប់ ឯ​អ្នកខ្លះ​ទៀត​ព្រងើយកន្តើយ​។ លោកអ្នក​គួរ​គិត​ឲ្យបាន​ហ្មត់ចត់​មុន​​នឹង​ និយាយ​ឲ្យ​អ្នកផង ចៀសវាង​គេ​មើលស្រាល​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ សុខភាព​ផ្លូវកាយ​ខ្លាំងក្លា តែ​សុខភាព​ផ្លូវ​ចិត្ត​​មាន​​ផលប៉ះពាល់​ខ្លះៗ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា​។​


​​


ឆ្នាំមមី រាសី​ឡើង​ខ្ពស់​។ ទឹកចិត្ត​រមែង​សោមនស្ស​រីករាយ​ទៅ​នឹង​អំពើ​ជា​កុសល​ទាំងឡាយ​ដែល​លោកអ្នក​បានធ្វើ​។ បើ​ជា​អ្នក​ធ្វើ​ជំនួញ​ជួញ​ប្រែ និង​បាន​ទទួល​ការទុកចិត្ត​ពី​សំណាក់​អតិថិជន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​រមែង​ទទួលបាន​នូវ​ការ​រាក់ទាក់​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ការសន្តោស​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​។​



ឆ្នាំ​មមែ ​​​​​​​រាសី​ស្រុតចុះ​។ ចំពោះ​ទឹកចិត្ត​មានក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​តែ​ស្ថិតនៅ​ក្នុង​ប្រភេទ​ជា​អកុសល រីឯ​សុខភាព​ផ្លូវកាយ​អំណោយ​ផល​​ជា​ធម្មតា​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គេ​ចាំ​ទាញយក​ប្រយោជន៍​ពី​អ្នក​។ មុខរបរ​អាច​នឹង​មាន​ការខាតបង់​ដោយ​កត្តា​ផ្សេងៗ​។ គូស្នេហ៍​ខ្វះ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​មួយ​គ្រា​។​


​ ​


ឆ្នាំវក​​​ ​រាសី​ស្រុតចុះ​។ រាល់​ការ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្សេង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​។ លោកអ្នក​ត្រូវ​ការ​ពារ​ចិត្ត​កុំឲ្យ​ធ្លាក់​ទៅក្នុង​អកុសល​។ ដោយ​អានុភាព​នៃ​កម្លាំងកាយ​មាន​ភាព​ខ្លាំងក្លា​ធ្វើឲ្យ​ការបំពេញ​ការងារ​បាន​ល្អ​ប៉ុន្តែ​ត្រូវ​ប្រើប្រាស់​កម្លាំង​​កាយ​អស់​យ៉ាងច្រើន​។ រីឯ​បញ្ហា​ស្នេហា​មាន​ដំណើរការ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​។​


​​ឆ្នាំរកា​​​ ​រាសី​ឡើង​ខ្ពស់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផលចំណេញ​ហួស​ពី​ការរំពឹងទុក​។ បើជា​អ្នកបម្រើ​ការងារ​នឹង​ទទួលបាន​លាភ​សក្ការៈ​​​បុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់​។ ការនិយាយស្តី​ត្រូវបាន​គេ​គោរព និង​កោតសរសើរ​។ ការធ្វើដំណើ​រតែង​ទទួលបាន​ការស្វាគមន៍ និង​ធ្វើ​គារវៈ​ចំពោះ​​លោកអ្នក​។ រីឯ​បញ្ហា​ស្នេហា​អ្នក​នឹង​ទទួលបាន​នូវ​ការគោរព​ពី​គូស្នេហ៍​របស់​អ្នក​។​


ឆ្នាំច​ ​​​​​​​​​​​​​​​រាសី​ល្អ​បង្គួរ​។ ការធ្វើដំណើរ​គប្បី​ប្រយ័ត្ន​។ មុខរបរ​រក​ទទួល​ទាន​បាន​ផលចំណេញ​ស័ក្តិសម​នឹង​ការចំណាយ​របស់​លោក​អ្នក​។ ការគិត​ចំពោះ​បញ្ហា​ផ្សេងៗ​ច្រើន​តែ​សុញ​មិន​ហ៊ាន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ឡើយ​។ សុខភាព​ផ្លូវកាយ​មាន​ភាព​រួយ​ស្រពន់​ខ្លះៗ តែ​មិន​មាន​បញ្ហា​ធំដុំ​នោះ​ទេ​។ រីឯ​បញ្ហា​ស្នេហា​គប្បី​បង្កើន​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ដើម្បី​រឹតចំណង ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ​។​



ឆ្នាំកុរ រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​អំណោយផល​។ សុខភាព​ផ្លូវចិត្ត​អាច​មាន​អកុសល​ធ្វើឲ្យ​លោក​អ្នក​មិន​សប្បាយចិត្ត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ឧបសគ្គ​ខ្លះៗ​។ លោកអ្នក​គួរ​ស្វែងរក​វិធី​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​ឲ្យ​ការ​ងារ​របស់​លោក​អ្នក​ខិត​ទៅជិត​គោលដៅ​។ គូស្នេហ៍​មាន​ទំនាក់ទំនង​ល្អ​ជា​ធម្មតា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *