រាសី ប្រចំា​ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​ រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​ល្អ បរិបូរណ៍ ប៉ុន្តែ​ផ្លូវ​ចិត្ត​មាន​បង្កប់​នូវ​កង្វល់​ខ្លះៗ​។ ការនិយាយស្តី​ពោល​តែ​ពាក្យពិត​ដែល​ហាក់​មិន​គាប់ចិត្ត​មនុស្ស​មួយចំនួន​។ ការបំពេញ​ការងារ ត្រូវ​ប្រើ​ទាំង​កម្លាំងកាយ និង​កម្លាំង​ប្រាជ្ញា​យ៉ាងច្រើន​តែ​ទទួលបាន​ផល​ត្រឹម​មធ្យម​។ ការធ្វើ​ដំណើរ​​ប្រទះ​ឧបសគ្គ​ជា​មុន​ទើប​ទទួលបាន​លាភសក្ការៈ​តាម​ក្រោយ​។ ស្នេហា​ដំណើរការ​ល្អ​ធម្មតា​។​



ឆ្នាំឆ្លូវ​ ​​រាសី​ស្រុតចុះ​ខ្លាំង​។ សុខភាព​ផ្លូវកាយ​បៀតបៀន​ដោយ​ជំងឺ​ធ្វើឲ្យ​ទឹកចិត្តមាន​ភាពច្របូ​ក​ច្របល់​។ សេចក្តី​ព្យាយាម​ត្រូវ​ធ្លាក់ចុះ​។ លោក​​អ្នក​មាន​ផ្លូវចិត្ត​ច្របូកច្របល់​ធ្វើឲ្យ​កង្វល់​នេះ​ជ្រៀតជ្រែក​មិន​អាច​សម្រេចចិត្តបា​ន​ត្រឹមត្រូវ​។ ស្នេហា​ខ្វះ​ភាពកក់ក្តៅ​ចំពោះ​គ្នា​។ ការ​ប្រកប​​របរ​រក​ទទួលទាន​ខាតបង់ បានត្រឹមតែ​បទពិសោធ​មានតម្លៃ​តប​មក​វិញ​។​


​​​


ឆ្នាំខាល​ ​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​គាប់ចិត្ត​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​។ ទឹកចិត្ត​សោមនស្ស​រីករាយ និង​មាន​អំណោយទាន​ធ្វើឲ្យ​អ្ន​កផងស្រឡាញ់​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​។ ដៃគូ​ស្នេហា​ចុះសម្រុង​គ្នា​ល្អ​ណាស់​ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​លើ​សគ្រា​កន្លង​។​​



ឆ្នាំថោះ ​​រាសី​ស្រុតចុះ​។ ការបំពេញ​កិច្ចការ​ផ្សេងៗ ទទួលបាន​ផល​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​មិន​ចុះសម្រុង​គ្នា​នឹង​អ្នក​ស្តាប់​ប៉ុន្មាន​ទេ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ ទឹកចិត្ត​ជា​ឧបេក្ខា​។ សុខភាព​មិន​សូវ​ល្អ​។ ការទទួល​ដំណឹង​ច្រើនតែ​មិន​ពិត​។ ការធ្វើដំណើរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​។ ស្នេហា​ចុះសម្រុង​នឹង​គ្នា​បានល្អ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​ទេ​។​


​ឆ្នាំរោង ​​​​រាសី​ស្រុតចុះ​។ លោក​អ្នក​មាន​សេចក្តី​ព្យាយាម​ខ្ពស់ ប៉ុន្តែ​ខ្វះ​សមត្ថភាព និង​ជំនឿ​ចិត្ត​ក្នុង​ការសម្រេច​កិច្ចការ​នានា​។ សុខភាព​ផ្លូវ​កាយ​​មាំ​មួន​​រហ័សរហួន តែ​ផ្លូវចិត្ត​ត្រូវ​ញាំញី​ដោយ​បញ្ហា​ជុំ​ទិស​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ខ្វះ​ការទទួល​រាក់ទាក់​ធ្វើឲ្យ​អ្នក​ស្រងាកចិត្ត​។ ការនិយាយស្តី​ធ្វើឲ្យ​មនុស្ស​មួយចំនួន​និន្ទា​។ សេចក្តីស្នេហា​អាច​មាន​ទំនាស់​រកាំរកូស​។​



ឆ្នាំម្សាញ់​ រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ សុខភាព​ផ្លូវកាយ​រឹងប៉ឹង​ល្អ មាន​អារម្មណ៍​ស្រស់ថ្លា​គួរ​ជាទី​មេត្រី​ពី​សំណាក់​អ្នក​ផងទាំងពួង មាន​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម​ឲ្យ​រីកចម្រើន​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ស្នេហា​មាន​អធ្យាស្រ័យ​ទៅវិញទៅមក​យ៉ាង​ល្អ​ប្រពៃ​។​​


​​


ឆ្នាំមមី ​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​មិន​ស្វាហាប់ តែ​ផ្លូវចិត្ត​ស្រស់ស្រាយ​រីករាយ​ធម្មតា​។ ហេតុ​នេះ​លោកអ្នក​គួរ​យកចិត្តទុកដាក់​បញ្ហា​ខាងលើ​ឲ្យបាន​ល្អ​ជាមុន សិន ទើប​អាចបំពេញ​កិច្ចការ​ផ្សេងៗ​ដោយ​ការយកចិត្តទុកដាក់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​គួរ​បង្កើត​អនុស្សាវរីយ៍​ថ្មី​ជាមួយ​គ្នា​បន្ថែមទៀត​ដើម្បី​រឹត ចំណង​ស្នេហ៍​។​



ឆ្នាំ​មមែ ​​​​​​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​មិនបាន​ផលចំណេញ​ណាស់ណា​ទេ​។ ការនិយាយស្តី​ច្រើន​រោយរាយ​ឥតប្រយោជន៍​អាច​ធ្វើឲ្យ​អ្នកដទៃ​មើលស្រាល​។ លោក​អ្នក​មាន​គំនិត​ស្មុគ​មិន​អាច​គិត​បញ្ហា​នានា​ឲ្យបាន​ស៊ីជម្រៅ​ឡើយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​មាន​ឧបសគ្គ​ខ្លះៗ​។ សេចក្ដីស្នេហា​ដំណើរការ​ល្អ​ធម្មតា​មិន​មាន​អ្វី​ផលប៉ះពាល់​ទេ​។​


​ ​


ឆ្នាំវក​​​ ​​​រាសី​មធ្យម​។ ទឹកចិត្ត​មិន​នឹងនរ​ធ្វើឲ្យ​លោកអ្នក​ស្ទាក់ស្ទើរ​ក្នុង​ការសម្រេចចិត្ត​លើ​កិច្ចការ​ធំដុំ​។ រីឯ​សុខភាព​រាងកាយ​ក៏​នឿយណាយ​ទ្រុឌទ្រោម​បន្តិច​ដែរ​។ ទោះយ៉ាងណា​បញ្ហា​ផ្លូវចិត្ត​ហាក់​ជ្រះថ្លា​ស្រស់ស្រាយ​ធម្មតា​។ ដោយឡែក​ចំពោះ​មុខរបរ​រក​ទទួល​ទាន​លោក​អ្នក​ទទួល​បាន​​ផល​​បន្ទាប់​បន្សំ​។ រីឯ​បញ្ហា​ស្នេហា​ក៏​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរឲ្យ​បារម្ភ​ដែរ​។​


​​ឆ្នាំរកា​​​ ​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន និង​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​បាន​ប្រសើរ​គាប់ចិត្ត​។បញ្ហា​​ស្នេហា​ គូស្នេហ៍​មាន​ទំនាក់ទំនង​ចុះសម្រុង​គ្នា និង​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។​


ឆ្នាំច​ ​​​​​​​​​​​​​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផលចំណេញ​បន្ទាប់បន្សំ​មិន​ច្រើន​ណាស់ណា​ទេ​។ សុខភាព​រាងកាយ និង​ផ្លូវចិត្ត​រង​ការប៉ះទង្គិច​ខ្លះៗ​ដែរ​។ ការនិយាយស្តី​មាន​អ្នកខ្លះ​យកចិត្តទុកដាក់​ស្ដាប់ និង​ខ្លះទៀត​ព្រងើយកន្តើយ​។ ដោយឡែក​គូស្នេហ៍​មានការ​រយាល ព្រោះតែ​មមាញឹក​នឹង​ការងារ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​



ឆ្នាំកុរ ​​​​​​​​​​​រាសី​ស្រុតចុះ​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក ធ្វើឲ្យ​ការបំពេញ​ការងារ​មិន​បាន​លទ្ធ​ផល​ល្អ និង​ជា​ហេតុ​ធ្វើឲ្យ​ទឹកចិត្ត​ពោរពេញ​ទៅ​ដោយ​ភាព​សៅហ្មង​។ ហេតុ​នេះ​លោកអ្នក​ត្រូវ​ពង្រឹង​ប្រាជ្ញា​ស្មារតី​ដើម្បី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការពិចារណា​ផ្សេងៗ​បាន ជាពិសេស​គឺ​ការស្វែងរក​ដើមហេតុ​ចម្បង​នៃ​បញ្ហា​។ ចំពោះ​សេចក្ដីស្នេហា​ក៏​មាន​សភាព​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *