
ទស្សន៍ទាយតាម ថ្ងៃខែ ឆ្នាំកំណើតរបស់អ្នក ចុចទីនេះ។
ខែ ៥ _ ៦ _ ៧ទំនាយឆ្នាំកំណើត
ឆ្នាំរកា (មាន់) ពង្សយក្ខប្រុស ត្រូវកាលព្រះវេស្សន្តរ នាំព្រះអគ្គមហេសី និង ព្រះរាជបុត្រទាំងពីរ ទៅឯភ្នំគិរីវង្គត ។
ឆ្នាំរកា កាលនៅពីតូច អភ័ព្វមាតាបិតា ញាតិកាទាំងឡាយខាងក្រោយមក នឹងមានបុណ្យវាសនា ធ្វើគុណដល់គេ ច្រើនមានទោស អាយុ ២០ ឆ្នាំ ពឹងបានតែខ្លួនឯង ពឹងអ្នកដទៃមិនបានឡើយ ។
កើតថ្ងៃអង្គារ អង្គារជាមាត់ មាត់នោះចរចាសាហាវ ចូលចិត្តនិយាយតែរឿងស្រីៗ ។ ព្រះ ព្រហស្បតិ៍ ជាចិត្ត ចិត្តមិនសូវដាច់រៀនសូត្រចំណេះវិជ្ជាអ្វីមួយ ចាំមិនបានយូរ ជាមនុស្សចិត្តបុណ្យ ។ ព្រះ អាទិត្យជាអាសន៍ មានកាមរាគខ្លាំង ។ ព្រះពុធ និងព្រះសុក្រជាដៃ មានថ្វីដៃល្អ ចូលចិត្តក្នុងការងារធ្វើជាង។ ព្រះសៅរ៍និងព្រះច័ន្ទជាជើង ជាមនុស្សចូលចិត្តដើរ ។
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
|
មាន់អ្នកស្រុកចិញ្ចឹម ធាតុដែកទន់ នៅពីតូចលំបាកចិត្ត ចិត្តទន់ និងចិត្តបុណ្យបើស្រីច្រើនតែខ្សត់ ស្វាមី ។
ខែ ៨ _៩ _ ១០
មាន់ព្រៃ ធាតុមេដែក មានបុណ្យ និងមានបញ្ញា តែមានចិត្តកំណាចឃោរឃៅ ។
ខែ ១១ _ ១២_ ១
មាន់ខ្មោច ដើរចរច្រប់អារ៉ប់ ធាតុដែកល្អមិនសូវមានបញ្ញា ច្រើនតែទទួលសេចក្ដីលំបាក តែចិត្ត បុណ្យ ។
ខែ ២ _ ៣ _ ៤
មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យនិងមានបញ្ញាចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ហោង។
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
| |
ថ្ងៃអាទិត្យ
| មាន់មន្ត្រីចិញ្ចឹម បរិបូណ៌ ល្អណាស់ ។ |
ថ្ងៃច័ន្ទ
| មាន់ស្វែងរកអាហារមិនបាន ច្រើនតែអភ័ព្វ ។ |
ថ្ងៃអង្គារ
| មាន់សំរាប់ភ្នាល់នៅទីក្រុង ច្រើនតែជាចិត្តអ្នកលេង ។ |
ថ្ងៃពុធ
| មាន់រាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ ល្អណាស់ ។ |
ថ្ងៃព្រហស្បតិ
| មាន់ពោធិសត្វចិញ្ចឹម ចិត្តបុណ្យ នឹងមានវាសនាល្អ ។ |
ថ្ងៃសុក្រ
| មាន់លាមក រកស៊ីលំបាកណាស់ ។ |
ថ្ងៃសៅរ៍
| មាន់ព្រាហ្មណ៍ចិញ្ចឹម ឧត្តមល្អណាស់ហោង ។ |






















No comments:
Post a Comment