
ឆ្នាំថោះ (ទន្សាយ) ពង្សមនុស្សស្រី ត្រូវកាលព្រះនេមិរាជយាងទៅឋានសួគ៌ និងឋាននរក ។
ឆ្នាំថោះ អ្នកនោះត្រង់ មុខមាត់ដៃជើង ច្រើនតែមានដំបៅជានិច្ច មានខ្ញុំកំដរនិងទ្រព្យសម្បត្តិ គួរសម បើធ្វើស្រែចំការល្អ បានកូនម្នាក់ជាទីពឹងពំនាក់អាស្រ័យ អាយុ ១១ _ ១៣ _១៥ឆ្នាំ មានគ្រោះថ្នាក់។
កើតថ្ងៃពុធ ជាមាត់ មាត់នោះអភ័ព្វ ចរចាមិនសូវពិរោះ តែប៉ិនប្រសប់និយាយប្រលោមលួង លោម ។ ព្រះសុក្រ ជាចិត្ត ចិត្តនោះ រម៉ោករម៉ាំង ចូលចិត្តយកអាសារចៅហ្វាយនាយ ខ្លួនឯងអភ័ព្វ តែមាន មនុស្សរាប់អានច្រើន ល្មមចិញ្ចឹមខ្លួនបាន ។ ព្រះច័ន្ទជាអាសន៍ មានកាមរោគស្ដួចស្ដើង មិនចូលចិត្តក្នុងការ ចង់ស្រី ។ ព្រះព្រហស្បតិ និង ព្រះសៅរ៍ជាដៃ ធ្វើការងារមានថ្វីដៃល្អ ។ ព្រះអាទិត្យ និង ព្រះអង្គាររជាជើង ជាមនុស្សចូលចិត្តដើរ ។
ខែ ៥ _ ៦ _ ៧
ទន្សាយនៅក្នុងវង់ព្រះច័ន្ទធាតុឈើស្ងួតលុះត្រាតែលំបាកចិត្ត ទើបបានជាអ្នកជាបើជាមនុស្សសុច រិត នឹងមានបុណ្យវាសនា ។
ខែ ៨ _៩ _ ១០
ទន្សាយខ្វាក់ភ្នែកម្ខាងផង បាក់ភ្លៅខាងស្ដាំងផង ធាតុឈើស្ទន់ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។
ខែ ១១ _ ១២_ ១
ទន្សាយស្គាំងស្គមធាតុឈើក្រអូបច្រើនតែលំបាកចិត្ត និង ឈឺដៃជើង គង់បានល្អ ក្នុងកាលជាខាង ក្រោយ ។
ខែ ២ _ ៣ _ ៤
ទន្សាយដាំដូង ធាតុឈើភ្នំមានបញ្ញាឈ្លាសវៃ ។
ឆ្នាំថោះ អ្នកមានកំណើតក្នុង
| |
ថ្ងៃអាទិត្យ
| ទន្សាយរត់ចេញពីភ្លើង ត្រូវលំបាកចិត្ត មិនល្អឡើយ |
ថ្ងៃច័ន្ទ
| ទន្សាយទេវតាចិញ្ចឹម ល្អណាស់ ។ |
ថ្ងៃអង្គារ
| ទន្សាយសាធារណ៍ អភ័ព្វ មិនល្អឡើយ ។ |
ថ្ងៃពុធ
| ទន្សាយបាក់ភ្លៅ រកស៊ីលំបាកណាស់ ។ |
ថ្ងៃព្រហស្បតិ
| ទន្សាយរត់ទៅមុនកូន ជាមនុស្សចិត្តក្ដៅ និងចិត្តរហ័ស ។ |
ថ្ងៃសុក្រ
| ទន្សាយមានបរិវាច្រើន នឹងបានជាធំល្អណាស់ ។ |
ថ្ងៃសៅរ៍
| ទន្សាយស្ដេចចិញ្ចឹម ឧត្តមល្អនាស់ ។ |






















No comments:
Post a Comment