សុភាសិតចិនបុរាណថា
“កើតមកជាមនុស្សត្រូវតែមានចំណងមិត្តភាព”។
ដូចនេះហើយទើបជនជាតិចិននិយមបង្កើត
ចំណងមិត្តភាពរាប់អានគ្នាយ៉ាងស្អិតល្មួត ។
ក្នុងពិធីឡើងផ្ទះថ្មីឬសម្រាលបានកូនប្រុសគេនឹងជូនកាដូវត្ថុ
អនុស្សាវរីយ៍គ្នាទៅវិញ ទៅមក ។
តាមប្រពៃណីជនជាតិចិននៅពេលដែលមានភ្ញៀវមកលេងផ្ទះពីទីឆ្ងាយ
បើអ្នកផ្ទះចង់ឱ្យភ្ញៀវស្នាក់នៅផ្ទះរបស់ខ្លួនពេលយប់
ម្ចាស់ផ្ទះនឹងធ្វើម្ហូបអាហារ
ដើម្បីទទួលភ្ញៀវជំនួសឱ្យការអញ្ជើញផ្ទាល់មាត់ ។
បើភ្ញៀវចង់បដិសេធគេគ្រាន់តែគ្រវីក្បាល បញ្ជាក់ថា ឆ្អែតហើយ
ប៉ុន្តែបើភ្ញៀវចូលមកទទួលទានបានន័យថា ភ្ញៀវយល់ព្រមស្នាក់នៅហើយ ។
ចំណែកនៅតំបន់ឈូនចូវ មណ្ឌលហុកកៀន ប្រទេសចិន ម្ចាស់ផ្ទះនិងទទួលភ្ញៀវ ដោយផ្លែឈើដែលមានរសជាតិផ្អែម និងហាមផ្តាច់ចំពោះផ្លែឈើជូរៗ ។ ក្រូចជាផ្លែឈើដែលមិនអាចខ្វះបានជនជាតិចិន ចាត់ទុកជាផ្លែឈើមហាមង្គល ព្រោះតែពណ៌ ភ្លឺស្អាតដូចមាស ហើយពាក្យថា “ក្រូច” ក្នុងភាសាចិន មានន័យថា “សិរីមង្គល” ស្មើនឹងការជូនពរភ្ញៀវឱ្យមានសិរីមង្គលផងដែរ ។
អាហារក្នុងពិធីជប់លៀង
ជនជាតិចិនសង្កេតមើលពីឋានៈតាមរយៈអាហារដែលទទួលភ្ញៀវនេះឯង ។ ប្រសិនបើអាហារក្នុងពិធីជប់លៀង កាន់តែច្រើននោះអាចបញ្ជាក់បានថា គ្រួសារនោះជាអ្នកមានខ្លាំង ។ អ្វីដែលសំខាន់នៅពេលដែលលើកអាហារមកត្រូវលើកជាគូៗ ដើម្បីឱ្យម្ចាស់ផ្ទះទទួលបានភាពរុងរឿងសម្បូរសប្បាយ ។
នៅតំបន់សានឈីអាហារគ្រប់មុខដែលមានក្នុងពិធីរៀបអាពាហ៍ពិពាហ៍ សុទ្ធតែមានន័យផ្ទាល់ខ្លួនរបស់វា ហើយត្រូវ លើកមកតាមលំដាប់លំដោយដែល គេបានកំណត់ទុកដោយចានទី១ ជាចានដាក់សាច់ក្រហម ដែលមានន័យថា គ្រួសារទាំងមូល នឹងពោរពេញ្ញោដាយសេចក្តីរីករាយ ។ ចានទី២ ជាចានដាក់ ម្ហូបឈួនចេហ្វ៊ូ ដែលមានន័យថា សមាជិកគ្រួសារនឹងរស់នៅជាមួយ គ្នាយ៉ាងសុខ សាន្ត ។ ចានទី៣ ឈ្មោះថា បាយប៉ាប៉ៅជាបាយ៨យ៉ាងដាំរួមគ្នា ដែលសំដៅលើគូស្វាមីភរិយាថ្មីនឹងស្រលាញ់គ្នាដល់ ចាស់ ។ មុខម្ហូបមួយទៀតដែលជនជាតិចិន និយមទទួលទានបំផុត គឺសាច់ត្រីដែលក្នុងភាសាចិន មានសំឡេងស្រដៀងនឹងពាក្យ ដែលមានន័យថា មាស ប្រាក់ សម្បូរហូរហៀរ ។
ថ្ងៃខួបកំណើត
ជនជាតិចិន មិនសូវជាប្រារឰពិធីខួបកំណើតហ៊ឹកហ៊ាក់នោះទេ ។ អ្នកដែលប្រារឰពិធីខួបកំណើតភាគច្រើនជាមនុស្ស ចាស់នៅក្នុងផ្ទះ ចំណែកក្មេងៗបានត្រឹមទទួលអំណោយ(កាដូ) បន្តិចបន្តួចប៉ុណ្ណោះ ។ ម្ហូបអាហារក្នុងថ្ងៃខួបកំណើតដែលមិនអាច ខ្វះបាន គឺ“មីអាយុវែង” ជាមីសសៃវែង ហើយចម្អិនដោយមិនកាត់ឡើយ ដើម្បីជូនពរឱ្យមានអាយុវែងដូចសរសៃមី ។ ចំណែក ប្រពៃណីនៅតំបន់ហាងចូវ បន្ទាប់ពីភ្ញៀវបានទទួលទានមីគ្រប់ៗគ្នាហើយភ្ញៀវ ត្រូវតែរំលែកមីនៅក្នុងចានរបស់ខ្លួនទៅឱ្យម្ចាស់ពិធីវិញ ម្នាក់បន្តិចៗ ព្រោះគេមានជំនឿថា នឹងជួយឱ្យម្ចាស់ពិធីមានអាយុវែងឡើង។
ឧទាហរណ៍ដូចជាកន្លងមកយើងធ្លាប់ដឹងឮរួចមកហើយថា ផ្ទះទុកចោលគ្មានមនុស្សរស់នៅគ្មានរានទេវតាចាំគ្រប់គ្រង រក្សារមែងកើតមានរឿងរ៉ាវចម្លែកៗ ព្រោះជាឱកាសដែលបណ្តោយឱ្យពពួកវិញ្ញាណរសាត់អណ្តែតចូលទៅកក ផ្តុំគ្នានៅក្នុងនោះ ហើយកាន់កាប់កន្លែងនោះតែម្តង ។ ប្រសិនបើមានមនុស្សចូលទៅរស់នៅ ហើយពុំបានធ្វើពិធីអញ្ជើញវិញ្ញាណឱ្យមកគ្រប់គ្រងទេនោះ ភាគច្រើនរស់នៅមិនបានសុខ ជួបរឿងប្លែកៗ យូរៗទៅលែងមានមនុស្សហ៊ាននៅទីបំផុតក៏ក្លាយទៅជាផ្ទះបោះបង់ទាំងអស់ ។



















No comments:
Post a Comment