លើករាសី​តាម​ឆ្នាំ​កំណើត​ដោយ​ការជ្រើសរើស​ម៉ូត​សក់​

-​ស្ត្រី​កើត​ឆ្នាំជូត​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ​គួរតែ​កាត់សក់​ខ្លី ហើយ​លេង​ពណ៌​តែ​បន្តិច​ក៏​សមរម្យ​ដែរ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំឆ្លូវ​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ​ត្រូវ​ទុក​សក់វែង រួច​លេង​ពណ៌​ត្នោត​ចាស់ ឬ​ពណ៌​ខ្មៅ​តាម​ធម្មជាតិ ចង​បួង ឬ ទម្លាក់​ក៏​មើលទៅ​ស្អាត​ដូចគ្នា ។​

​    ​-​ស្ត្រី​កើត​ឆ្នាំខាល​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ​ត្រូវ​ទុក​សក់​ប៉ប់ រួច​កាត់​សក់សេះ​ឱ្យ​ស្មើគ្នា ប្រញាប់​កាត់​តែម្តងទៅ​កុំ​បង្អង់ យូរ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំថោះ​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ ជា​ស្ត្រី​គួរឱ្យ​ស្រឡាញ់​ដូច​សត្វ​ទន្សាយ ទម្រង់​សក់​ដែល​សម​គឺ​ត្រូវ​ទុក​សក់​ខ្លី ប្រវែង​មិន​ហួស​ស្មា ហើយ​រក្សា​ពណ៌​ខ្មៅ តាម​ធម្មជាតិ​ស្អាត​បំផុត ។​

​    ​-​ស្ត្រី​កើត​ឆ្នាំរោង​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ ត្រូវ​ទុក​សក់វែង​អ៊ុត​រលក​ធំ​បន្តិច​ទើប​ស្អាត​សម រឿង​សំខាន់ គឺ​មិនត្រូវ​លាប ពណ៌​សក់​ទេ ។ ស្ត្រី​ឆ្នាំរោង​សម​នឹង​សក់​ពណ៌​ខ្មៅ​ធម្មជាតិ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំម្សាញ់​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ សម​នឹង​ទម្រង់​សក់វែង​ត្រង់​រលើបរលោង ហើយ​ពណ៌​សក់ខ្មៅ នឹង​ធ្វើឱ្យ​ស្ត្រី ឆ្នាំម្សាញ់​ស្អាត​ទន់ភ្លន់​តែម្តង ។​

​    ​-​ស្ត្រី​កើត​ឆ្នាំមមី​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ សម​នឹង​ទម្រង់​សក់អ៊ុត​ប៉ោង​រួច​លេង​ពណ៌​សក់​បន្តិច អាច​ពណ៌​ទង់ដែង ឬ ពណ៌​ត្នោត​ក្រហម គឺ​សម​ចំពោះ​ស្ត្រី​ឆ្នាំមមី​មែនទែន ។​

​    ​-​ស្ត្រី​កើត​ឆ្នាំមមែ​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ​សម​នឹង​ទម្រង់​សក់អ៊ុត​រលក​តូច ចង់​បួង ឬ​ទម្លាក់​ក៏​មើលទៅ​ស្អាត លេង ពណ៌​ត្នោត​បន្តិច​ក៏​កាន់តែ​ប្រសើរ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំវក​
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ​សម​នឹង​ទម្រង់​សក់​ហាយ​ឡាយ ហើយ​ជា​ស្ត្រី​ដែល​សំណាង​ជាងគេ​បំផុត ព្រោះ​នាង​សម​នឹង​គ្រប់​ទម្រង់​សក់​ទាំងអស់ មិន​ចំពោះ​ថា ជា​សក់​ខ្លី សក់វែង​ចង់​អ៊ុត ឬ​ទុក​ត្រង់ ក៏​អាច ធ្វើបាន​ទាំងអស់ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំរកា
​    ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ សម​នឹង​ទម្រង់​សក់​ប៉ប់​ខ្លី រួច​លេង​ពណ៌​សក់​ស្រាលៗ​បន្តិច​ស្អាត​អត់​ទាស់ ។​

​    ​-​ស្ត្រី​កើត​ឆ្នាំច​
​    ​ស្ត្រឹ​ដែល​កើត​ឆ្នាំនេះ​សម​នឹង​ទម្រង់​សក់អ៊ុត​វែង​ប៉ប្រះ​ស្មា ព្រោះ​ជា​ស្ត្រី​សិច​ស៊ី​ពិតៗ កាន់តែ​អ៊ុត សក់ កាន់តែ​សិច​ស៊ី​ទ្វេ​ឡើង ។​

​    ​-​ស្ត្រី​កើត​ឆ្នាំកុរ​
​    ​ចំពោះ​ស្ត្រី​ដែល​កើត​ឆ្នាំនេះ មិន​ពិបាក​ឡើយ គ្រាន់តែ​ទុក​សក់វែង​ត្រង់​ស្រ​ឡូ​ន​តាម​ធម្មជាតិ ហើយ​មិនបាច់​លេង​ពណ៌​សក់​ទេ ចង់​ចង​បួង ឬ​ទម្លាក់​ក៏​សុទ្ធតែ​ស្អាត​ទាំងអស់ ៕​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *